ការអប់រំផ្នែកបច្ចេកវិទ្យា (edtech) – Liberty Technology https://libertytechnology.co Mon, 04 Mar 2024 03:29:25 +0000 km hourly 1 https://wordpress.org/?v=6.6.1 https://libertytechnology.co/wp-content/uploads/2023/12/cropped-Favicon-2-32x32.png ការអប់រំផ្នែកបច្ចេកវិទ្យា (edtech) – Liberty Technology https://libertytechnology.co 32 32 កម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំ ៥ រំដែលមានការវាយតម្លៃខ្ពស់បំផុតប្រចាំឆ្នាំ ២០២៤ https://libertytechnology.co/km/top-rated-school-administration-software/ https://libertytechnology.co/km/top-rated-school-administration-software/#respond Thu, 11 Jan 2024 03:54:50 +0000 https://libertytechnology.co/?p=2033 កម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំដែលត្រូវបានប្រើប្រាស់សម្រាប់រៀបចំកិច្ចការមួយចំនួន ត្រូវបានសម្របទៅតាមបច្ចេកវិទ្យាថ្មីដើម្បីអនុញ្ញាតឪ្យសិស្សានុសិស្សធ្វើការសិក្សាពីចម្ងាយ ថែមទាំងអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយក្នុងការផ្ដល់ជំនួយទោដល់សិស្សានុសិស្សក្នុងការសិក្សាពីចម្ងាយផងដែរ។

ដោយសារតែអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះ ទោះបីជាស្ថានភាពប្រែមកជាប្រក្រតីវិញក្ដី ប្រព័ន្ធអប់រំនៅតែបន្តប្រើប្រាស់កម្មវិធីទាំងនេះក្នុងការគ្រប់គ្រងប្រព័ន្ធអប់រំរបស់ពួកគេ។

ហេតុអ្វីបានជាកម្មវិធីគ្រប់គ្រងមានភាពចាំបាច់សម្រាប់គ្រឹះស្ថានអប់រំ?

ការប្រើប្រាស់កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំត្រូវបានព្យាករណ៍ថានឹងកើនឡើងរហូតទៅដល់ ១៧.៧% ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៧ ដោយគេហទំព័រ Market Research Future បោះពុម្ភនៅឆ្នាំ ២០២២ ។

គ្រឹះស្ថានអប់រំកាន់តែច្រើនកំពុងតែបន្តប្រើប្រាស់កម្មវិធីអប់រំថ្មី ដើម្បីផ្ដល់ជាដំណោះស្រាយទៅដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកផ្សេងទៀតក្នុងការសហការគ្នាបានយ៉ាងងាយស្រួលនៅលើវេទិកាតែមួយ។  កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំជួយទៅដល់ងការទំនាក់ទំនងរវាងសាលារៀន សិស្សានុសិស្ស និងឪពុកម្តាយឪ្យកាន់តែប្រសើរឡើង។

Liberty Technology បានសហការជាមួយក្រុមហ៊ុន Edtech ល្បីៗមួយចំនួន រួមទាំងកម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំ LMS របស់ DOTB នៅក្នុងប្រទេសកម្ពុជា។ យើងផ្ដោយសំខាន់ទៅលើការផ្តល់ដំណោះស្រាយកម្មវិធីរបស់ថ្មីៗទៅកាន់សាលារៀន និងមជ្ឈមណ្ឌលសិក្សាទូទាំងប្រទេសផងដែរ។

កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំរបស់ដៃគូរយើងខ្ញុំរួមបញ្ចូលមុខងារសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។ មុខងារទាំងនោះមានដូចជា៖

ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលប្រកបដោយប្រសិទ្ធភាព៖ ការប្រើប្រាស់កម្មវិធីនេះនឹងធ្វើការសម្រួលទៅដល់កិច្ចការរដ្ឋបាលមួយចំនួន ដូចជាការតាមដានវត្តមាន ការចាត់ថ្នាក់ និងការគ្រប់គ្រងធនធាន ដែលជួយទៅដល់ការសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀនផងដែរ។

ជំនួយទៅដល់ការប្រាស្រ័យទាក់ទងគ្នាឪ្យកាន់តែប្រសើរឡើង៖ ការប្រើប្រាស់កម្មវិធីនេះនឹងសម្របសម្រួលទៅដល់ការទំនាក់ទំនងឪ្យកាន់តែមានប្រសិទ្ធភាពរវាងគ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា និងអ្នកគ្រប់គ្រង ដែលជាការជំរុញទៅដល់កិច្ចសហប្រតិបត្តិការ និងតម្លាភាពនៅក្នុងប្រព័ន្ធអប់រំផងដែរ។

ជំនួយទៅដល់ការសិក្សាពីចម្ងាយ៖ កម្មវិធីនេះមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ ១៩ ដោយកម្មវិធីគ្រប់គ្រងសាលារៀនអាចធ្វើការផ្លាស់ប្ដូរបរិបទក្នុងការសិក្សា និងគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។  

ការគ្រប់គ្រងទិន្នន័យដោយសុវត្ថិភាព និងឯកជនភាព៖ កម្មវិធីនេះផ្តល់ជូននូវវេទិកាដែលមានសុវត្ថិភាពសម្រាប់ការគ្រប់គ្រងទិន្នន័យសិស្សានុសិស្ស និងធានាទៅដល់ការផ្ដល់ជូននូវកម្មវិធីដែលធានាបាននូវការអនុលោមតាមច្បាប់ឯកជនភាព និងការការពារព័ត៌មាន។

កម្មវិធីសមស្របទៅនឹងវិស័យអប់រំ៖ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍សិក្សាដែលសមស្រប និងបំពេញតម្រូវការរបស់សិស្សានុសិស្សគ្រប់រូបផងដែរ។

មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរ៖ កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំនេះត្រូវបានរចនាឡើងដើម្បីសម្របទៅតាមបរិបទបច្ចេកវិទ្យាថ្មី និងការសម្របទៅនឹងការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពនៃការអប់រំផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មចែកចាយកម្មវិធី Edtech របស់ពួកយើង លោកអ្នកអាចធ្វើការទាក់ទងមកកាន់ពួកយើងឥឡូវនេះ ៖

អុីមែល៖ info@libertytechnology.co

លេខទូរស័ព្ទទំនាក់ទំនង៖ (+855) 93 709 701 (លោក Peter)

យើងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការសម្រេចគោលបំណងខាងផ្នែកវិស័យអប់រំរបស់លោកអ្នក!

តោះ! មកស្គាល់ពីបញ្ជីនៃជម្រើស កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំទាំង ៥ នៅក្នុងឆ្នាំ ២០២៤ ដែលត្រូវបានដកស្រង់ដោយ Liberty Technology ទាំងអស់គ្នា។

កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំ ៥ ដែលមានភាពល្បីល្បាញ

PowerSchool SIS

PowerSchool SIS គឺជាកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីគាំទ្រទៅដល់គ្រឹះស្ថានអប់រំ ក្នុងការគ្រប់គ្រងការអប់រំរបស់សិស្សានុសិស្សពីចម្ងាយ។ កម្មវិធីផ្ដោតសំខាន់ទៅលើការរក្សាទុកទិន្នន័យដោយសុវត្ថិភាព ដោយមានជំនួយពីអ្នកជំនាញការរក្សាទិន្នន័យតាមរយៈប្រព័ន្ធពពក ឬ cloud។ កម្មវិធីនេះគឺជាជម្រើសកម្មវិធីគ្រប់គ្រងមួយដ៏ល្អបំផុតដែលជួយសម្រួលទៅដល់ទំនាក់ទំនងរវាងអ្នកអប់រំ ឪពុកម្តាយ និងសិស្សានុសិស្សឪ្យកាន់តែមានភាពងាយស្រួល។

លក្ខណៈ​ពិសេស៖

  • លោកអ្នកអាចធ្វើការផ្លាស់ប្ដូរទិន្នន័យទៅតាមតាមតម្រូវការរបស់លោកអ្នក។
  • សម្របទៅតាមការកំណត់កាលវិភាគ ការចូលរួម ការដាក់ចំណាត់ថ្នាក់ ប្រតិទិន និងមុខងារផ្សេងទៀត។
  • អនុញ្ញាតក្នុងការចូលប្រើប្រាស់កម្មវិធីអប់រំជាលក្ខណៈសកលដែលមានដូចជាវេទិកាអប់រំ  វីដេអូ អនឡាញ/ក្រុមសិក្សា និងកម្មវិធីបណ្តុះបណ្តាលមួយចំនួនផងដែរ។
  • ផ្តល់ភាពងាយស្រួលដល់ការសិក្សាតាមរយៈកម្មវិធីនៅលើប្រព័ន្ធទូរស័ព្ទដៃ PowerSchool ឬតាមអនឡាញ។
  • គាំទ្រដោយសិស្សានុសិស្សជាង ៤៥ លាននាក់នៅទូទាំងពិភពលោកក្នុង ៩០+ ប្រទេស។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី PowerSchool

  • មិនមានការសាកល្បងឥតគិតថ្លៃមានន័យថាអ្នកប្រើប្រាស់ត្រូវតែបង់ប្រាក់ ទាំងដែលមិនទាន់បានសាកល្បងកម្មវិធីជាមុនសិន។
  • អ្នកប្រើប្រាស់មានភាពពិបាកក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ជាពិសេសប្រសិនបើឪពុកម្តាយ/សិស្សានុសិស្សមិនបានចងចាំព័ត៌មានគណនីរបស់ពួកគេ។
  • ដំណើរការក្នុងការប្រើប្រាស់ត្រូវតែឆ្លងកាត់អ្នកគ្រប់គ្រងគេហទំព័រជាមុនសិន ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន។
  • ខណៈ​ដែល PowerSchool បានដាក់ឪ្យប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន វា​មិន ទាន់មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ។

Fedena

Fedena គឺជាប្រព័ន្ធគ្រប់គ្រងសាលារៀនមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឲ្យការគ្រប់គ្រងសាលារៀន កាន់តែមានភាពងាយស្រួលដោយធ្វើប្រតិបត្តិការប្រចាំថ្ងៃដោយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ។ កម្មវិធីនេះផ្ដោតទៅលើកិច្ចការប្រចាំថ្ងៃ ការផ្តល់របាយការណ៍ដែលមានពត៍មានលម្អិត និងតាមដានទិន្នន័យផ្សេងៗ ដើម្បីឧ្យសាលារៀនអាចធ្វើការសម្រេចចិត្តបានយ៉ាងឆាប់រហ័ស និងបង្កើនសក្ដានុពលរបស់ពួកគេផងដែរ។

លក្ខណៈ​ពិសេស៖

  • កំណត់ការប្រឡង និងគណនាចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិ។
  • អនុវត្តការប្រឡងតាមរយៈអុីនធឺណិតយ៉ាងរលូន។
  • តាមដានការសិក្សា និងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថល។
  • ប្ដូរទម្រង់បែបបទចូលរៀន និងផ្ទៀងផ្ទាត់ឯកសារតាមប្រព័ន្ធឌីជីថល។
  • កត់សម្គាល់ការអវត្តមានរបស់សិស្សានុសិស្សបានយ៉ាងងាយស្រួល។
  • មុខងារគ្រប់គ្រងថ្នាក់រៀន និងបែងចែកមុខវិជ្ជា។
  • រួមបញ្ចូលជាមួយកម្មវិធីសន្និសីទវីដេអូដែលមានដូចជា Google Meet Zoom និង BigBlueButton។
  • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ២០០ និងគាំទ្រជាង ២០ ភាសាសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Fedena៖

  • វីដេអូបណ្តុះបណ្តាលមិនមានភាសាអង់គ្លេសច្បាស់លាស់។
  • ការដំឡើងគឺស្មុគស្មាញ។
  • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

Gradelink

Gradelink គឺជាកម្មវិធីមួយដែលត្រូវបានរចនាឡើងដើម្បីបង្កើនដំណើរការចុះឈ្មោះសម្រាប់គ្រឹះស្ថានអប់រំ។ កម្មវិធីជួយសម្រួលទៅដល់ការតាមដានវត្តមានប្រចាំថ្ងៃសម្រាប់គ្រូបង្រៀន និងផ្តល់នូវប្រព័ន្ធគ្រប់គ្រងថ្នាក់រៀន និងកាលវិភាគប្រកបទៅដោយប្រសិទ្ធភាពផងដែរ។

លក្ខណៈ​ពិសេស៖

  • កម្មវិធីតភ្ជាប់ទៅនឹងវេទិកាចែករំលែកវីដេអូដែលមានដូចជា Zoom និង YouTube ជាដើម។
  • ប្រើប្រាស់មុខងារជាច្រើនដែលមាដូចជា អុីមែល ការជូនដំណឹង ការផ្ញើសារ ការគ្រប់គ្រងគេហទំព័ររបស់គ្រូបង្រៀន និងទំព័រព័ត៌មានរបស់សាលារៀន។
  • អនុញ្ញាតឱ្យសិស្សានុសិស្សចុះឈ្មោះតាមអនឡាញ។
  • សន្សំពេលវេលាដោយការប្រើប្រាស់ Google Classroom នៅក្នុងប្រព័ន្ធសិក្សា។
  • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ២០​ ជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក ចិន និង អាហ្វហ្គានីស្ថានជាដើម …

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Grade Link

  • ស្រដៀងទៅនឹងកម្មវិធី PowerSchool SIS ដែរ កម្មវិធីនេះមិនមានការសាកល្បងឥតគិតថ្លៃមានន័យថាអ្នកប្រើប្រាស់ត្រូវតែបង់ប្រាក់ ទាំងដែលមិនទាន់បានសាកល្បងកម្មវិធីជាមុនសិន។
  • ផ្ទាំងគ្រប់គ្រងមានភាពស្មុគ្រស្មាញ បង្កការលំបាកសម្រាប់ឪពុកម្តាយដែលមិនមានជំនាញាខាងផ្នែកបច្ចេកវិទ្យា។
  • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ។

Veracross

Veracross គឺជាកម្មវិធីដែលអនុញ្ញាតឱ្យលោកអ្នកដោះស្រាយកិច្ចការផ្នែកគណនេយ្យនៅក្នុងគ្រឹះស្ថានអប់រំរបស់លោកអ្នកដោយមិនមានភាពលំបាក។

លក្ខណៈ​ពិសេស៖

  • អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទិន្នស័យរបស់សិស្សដោយមិនមានការរំខាន។
  • ផ្លាស់ប្តូរដំណើរការចូលសិក្សាឪ្យមានភាពរលូនជាមុន។
  • គ្រប់គ្រងកិច្ចការគណនេយ្យយ៉ាងរលូន និងប្រកបទៅដោយសុវត្ថិភាព។
  • សម្រួលទៅដល់ការចេញវិក្កយបត្រ និងការទូទាត់សម្រាប់ឪពុកម្តាយ និងបុគ្គលិករដ្ឋបាល។
  • តាមដានព័ត៌មានសំខាន់ៗតាមរយៈប្រព័ន្ធអុីនធឺណិត។
  • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ៣០ ​ជុំវិញពិភពលោក។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Veracross

  • ល្បឿនឆ្លើយតបរបស់មុខងារគាំទ្រអតិថិជនមានល្បឿនយឺតនៅពេលខ្លះ។
  • ការផ្លាស់ប្ដូរ និងមុខងារនោក្នុងកម្មវិធីនៅមានកម្រិត ។
  • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

Alma

Alma គឺជាកម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំដែលត្រូវបានរចនាឡើងដើម្បីបង្កើនការចូលរួមរបស់គ្រូជាមួយនឹងសិស្សានុសិស្ស និងឪពុកម្តាយ។ កម្មវិធីនេះផ្តល់នូវការវិភាគ និងក្រាហ្វិកច្បាស់លាស់ដើម្បីគាំទ្រដល់ប្រព័ន្ធអប់រំរបស់សាលារៀនគ្រប់កន្លែង។

លក្ខណៈ​ពិសេស៖

  • ផ្លាស់ប្ដូរកាលវិភាគសិក្សាបានដោយផ្ទាល់ខ្លួន។
  • ការប្រើប្រាស់ Google Classroom នៅក្នុងប្រព័ន្ធសិក្សា។
  • ត្រូវបានចាត់​ទុក​ថា​ជា​កម្មវិធី​​មួយ​ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់នៅគ្រប់តំបន់
  • ជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាយ៉ាងរលូនរវាងអ្នកអប់រំ និងសិស្សានុសិស្ស
  • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ៥០ ​ជុំវិញពិភពលោក និងនៅក្នុងរដ្ឋចំនួន ៤៥ ផងដែរ ។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Alma

  • មិន​ផ្ដល់ជាជំនួយក្នុង​ការចេញជារបាយការណ៍​ច្រើនក្នុងពេល​តែ​មួយ​នឡទេ។
  • មិនមានកាតរបាយការណ៍ ដូចជាការចូលដំណើរការការងារ និងព័ត៌មានទាក់ទងទៅនឹងចំណាត់ថ្នាក់នៅពេលខ្លះ។
  • កិច្ចការដូចជាការបញ្ចូលថ្នាក់ និងការបង្កើត/ផ្លាស់ប្តូរតារាងកន្លែងអង្គុយមានការពិបាក និងត្រូវការចំណាយពេលច្រើន។
  • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

សរុបមក កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំដែលមានចំណាត់ថ្នាក់កំពូលសម្រាប់ឆ្នាំ ២០២៤ ទាំង ៥​ នេះបានណែនាំលក្ខណៈពិសេសសំខាន់ៗ ដើម្បីសម្រួលដំណើរការរបស់សាលាផ្សេងៗ ចាប់ពីការចុះឈ្មោះចូលសិក្សា រហូតដល់ការប្រាស្រ័យទាក់ទងគ្នា។

ជាមួយនឹងកម្មវិធីដែលមានភាពងាយស្រួលប្រើ និងផ្ដល់នូវមុខងារផ្លាស់ប្ដូរទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ កម្មវិធីទាំងនេះមានសារៈសំខាន់សម្រាប់ការសម្របខ្លួនរបស់គ្រឹះស្ថានអប់រំគ្រប់កទីន្លែង ទៅនឹងបច្ចេកវិទ្យាថ្មីដែលកំពុងវិវត្តជារៀងរាល់ថ្ងៃ។ ការវិនិយោគលើបច្ចេកវិទ្យាទំនើបបែបនេះមិនគ្រាន់តែជាជម្រើសដែលលោកអ្នកគួរតែជ្រើសរើសបុណ្ណោះទេ ប៉ុន្តែវាជារឿងដ៏ចាំបាច់មួយដែលគ្រឹះស្ថានអប់រំគួរពិចារណា ដើម្បីបង្កើតបរិយាកាសសិក្សាស្របទៅតាមបរិបថថ្មី និងប្រកបទៅដោយប្រសិទ្ធភាពផងដែរ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជាកម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំដែលមានឈ្មោះបោះសម្លេងនៅមិនទាន់មាននៅឡើយទេ។ ហេតុដូច្នេះហើយទើប Liberty Technology គឺជាដៃគូចែកចាយកម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

យើងប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវដំណោះស្រាយដែលសមស្របទៅនឹងតម្រូវការរបស់គ្រឹះស្ថានអប់រំ នៅក្នុងគោលបំណងលើកកំពស់គុណភាពវិស័យអប់រំនៅក្នុងប្រទេសកម្ពុជានាយុគសម័យឌីជីថលនេះ។

]]>
https://libertytechnology.co/km/top-rated-school-administration-software/feed/ 0
ដំណើរនៃការអភិវឌ្ឍន៍កម្មវិធី Edtech https://libertytechnology.co/km/overview-of-edtech-app-development/ https://libertytechnology.co/km/overview-of-edtech-app-development/#respond Sat, 30 Dec 2023 14:17:00 +0000 https://libertytechnology.co/?p=2012 តើកម្មវិធី EdTech គឺជាអ្វី?

EdTech ឬបច្ចេកវិទ្យាអប់រំ គឺសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសឧបករណ៍ឌីជីថល និងអេឡិចត្រូនិក ដើម្បីជួយសម្រួល និងលើកកម្ពស់ការបង្រៀន ការរៀនសូត្រ និងការគ្រប់គ្រងប្រព័ន្ធអប់រំ។ Edtech បានរួមបញ្ចូលHardware កម្មវិធីកុំព្យូទ័រ វេទិកាអនឡាញ និងធនធានឌីជីថលផ្សេងៗទៀតដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដំណើរការអប់រំ ចាប់ពីការគ្រប់គ្រងកម្មវិធីសិក្សា មុខងាររដ្ឋបាល និងការវាយតម្លៃការសិក្សា។ គោលដៅរបស់ EdTech គឺដើម្បីប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតបទពិសោធន៍ការសិក្សាអោយប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពសម្រាប់សិស្សានុសិស្ស អ្នកអប់រំ និងស្ថាប័នអប់រំជាដើម។

កម្មវិធី Edtech គឺជាកម្មវិធីដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ធអប់រំ ក្នុងគោលបំណងជួយសម្រួល ឬបង្កើនបទពិសោធន៍នៃការបង្រៀន និងការសិក្សា។ កម្មវិធីនេះបានភ្ជាប់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវមុខងារអប់រំដ៏មានប្រសិទ្ធិភាពក្នុងគ្រប់មជ្ឈដ្ឋានសិក្សា។ កម្មវិធី Edtech អាចចូលប្រើបាននៅលើឧបករណ៍ជាច្រើនដូចជា ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ។

កម្មវិធី Edtech គឺជាបរិបទថ្មីនៃការអប់រំ ដែលអាចផ្លាស់ប្តូរអនាគតនៃការរៀនសូត្រ។ ដោយផ្តោតលើការប្រើប្រាស់ឧបករណ៍វៃឆ្លាត កម្មវិធីមិនត្រឹមតែបង្កើនភាពងាយស្រួលដោយការផ្តល់នូវបទពិសោធន៍សិក្សាផ្ទាល់ខ្លួន និងបំពេញតម្រូវការលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញការផ្លាស់ប្តូរពីថ្នាក់រៀនតាមស្តង់ដារទៅការរៀនសូត្រតាមតម្រូវការផ្ទាល់ខ្លួនផងដែរ។

តើកម្មវិធី Edtech មានតួនាទីអ្វីខ្លះ?

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែសម្រួលវិធីសាស្រ្តបង្រៀនដល់សិស្សនីមួយៗ កម្មវិធីនេះធ្វើឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព និងអាចកែសម្រួលតាមតម្រូវការផ្សេងៗបាន។ ការរួមបញ្ចូលនៃមុខងារថ្មីៗ និងការវិភាគទិន្នន័យដ៏លម្អិត កម្មវិធីនេះបានផ្តល់សិទ្ធិឱ្យអ្នកសិក្សាជួបប្រទះនូវដំណើរអប់រំរបស់ពួកគេដែលមិនធ្លាប់មានពីមុនមក។

លើសពីនេះទៅទៀត កម្មវិធី Edtech ក៏បានភ្ជាប់ជាមួយកិច្ចសហការជាសកល និងជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិតផងដែរ។ កម្មវិធីនេះមានសារសំខាន់ក្នុងការបង្កើតបរិយាកាសអប់រំដ៏មានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសតវត្សទី ២១ នេះ ។

ហេតុអ្វីត្រូវបង្កើតកម្មវិធី Edtech?

កម្មវិធី Edtech កំពុងផ្លាស់ប្តូរទិដ្ឋភាពអប់រំ ដោយធ្វើឱ្យការរៀនសូត្រងាយស្រួលក្នុងការទាញយកសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនឹងបច្ចេកវិទ្យាថ្មី កម្មវិធីប្រកបដោយភាពច្នៃប្រឌិតទាំងនេះបានផ្ដល់ការអប់រំដល់កម្រិតថ្មីមួយ តាមរយៈអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖

  • ការប្ដូរកម្មវិធីសិក្សាតាមតម្រូវការរបស់សិស្ស៖ កម្មវិធី Edtech បើកអោយបានការរៀនតាមតម្រូវការ ដែលអនុញ្ញាតឱ្យសិស្សចូលប្រើមុខងារសិក្សាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ កម្មវិធីនេះពិតជាមានអត្ថប្រយោជន៍ជាពិសេសសម្រាប់សិស្សដាច់ស្រយាល ឬសិស្សក្រីក្រ។
  • AI Question Generator៖ កម្មវិធី edtech អាចបង្កើតសំណួរដោយស្វ័យប្រវត្តិ ប្រើប្រាស់ AI ដើម្បីបង្កើតសំណួរតាមតម្រូវការ និងកម្មវិធីសិក្សារបស់សិស្សនីមួយៗ។ កម្មវិធី AI ទាំងនេះផ្តល់នូវការសន្សំពេលវេលាយ៉ាងច្រើនសម្រាប់អ្នកអប់រំ។
  • ធនធាននៅក្នុងកម្មវិធី៖ ជាមួយនឹងមុខងារសិក្សាថ្មីៗរាប់លាន មាតិកាពហុព័ត៌មាន និងមានការតភ្ជាប់ជាសកល។ 
  • ការ​សិក្សា​ដែល​ពោរពេញ​ដោយភាពចម្រុះ៖ កម្មវិធី EdTech កំពុងធ្វើបដិវត្តការរៀនសូត្រតាមរយៈការរៀនការបែបនិម្មិត រួមទាំងធ្វើឱ្យសិស្សទទួលបានបទពិសោធន៍ដូចពិភពលោកពិត។ ទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ទាំងនេះនឹងផ្តល់ជាឱកាសក្នុងការដកបទពិសោធន៍ទាក់ទងនឹងចំណេះដឹងផ្សេងៗនៅជុំវិញសាកលលោក។
  • កិច្ចសហការងាយស្រួល៖ កម្មវិធី Edtech (ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធប្រតិបត្តិការសហការ…) ជួយសម្រួលដល់កិច្ចសហការយ៉ាងងាយស្រួលក្នុងចំណោមសិស្ស និងអ្នកអប់រំ បំបែករបាំងភូមិសាស្ត្រ កសាងជំនាញគ្រប់គ្រងគម្រោងឌីជីថល ធ្វើការរួមគ្នាលើគម្រោងយ៉ាងរលូន ជំរុញការងារជាក្រុម និងលើកកម្ពស់ឲ្យមានការរៀនសូត្រពីសង្គម។ ក៏ដូចជារៀបចំសិស្សឲ្យមានទំនាក់ទំនងសហការគ្នាក្នុងការកសាងអាជីពនាពេលអនាគត
    របស់ពួកគេ។
  • ត្រៀមខ្លួនរួចរាល់ជាមួយនឹងបរិបទឌីជីថល៖ កម្មវិធី Edtech បានផ្តល់ឱ្យសិស្សនូវចំណេះដឹងផ្នែកឌីជីថលដ៏សំខាន់ដើម្បីរុករកបច្ចេកវិទ្យាដែលជំរុញដោយសតវត្សទី 21 ដោយលើកកម្ពស់ជំនាញឧបករណ៍ សមត្ថភាពវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីសុវត្ថិភាពអនឡាញ និងបណ្ដុះបណ្ដាលការច្នៃប្រឌិតបច្ចេកវិទ្យាពីវ័យក្មេងមក។
  • ការសិក្សាពោរពេញដោយការច្នៃប្រឌិត៖ តាមរយៈធាតុផ្សំនៃការលេងល្បែងកំសាន្ត​ មាតិកា​បែបសកម្ម និងហ្គេមអប់រំ កម្មវិធីទាំងនេះទាក់ទាញសិ្សសានុសិ្សសអោយកាន់តែផ្ដោត​ និងយកចិត្តទុកដាក់ក្នុងការសិក្សាជាជាងការរៀនបែបប្រព័ន្ធសិក្សាទូទៅ។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បរិយាកាសសិក្សាអោយកាន់តែមានភាពវិជ្ជមាន និងជួយបង្កើនល្បឿនក្នុងការចាប់យកគោលបំណងនៃមេរៀន ហើយជាកត្តាមួយដែលផ្ដល់ភាពងាយស្រួលដល់សិស្ស និងអ្នកសិក្សា​ទាំងឡាយ។
  • ការត្រៀមជាស្រេច​សម្រាប់អនាគត៖ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបៗដូចជា AI និង VR។​ កម្មវិធីទាំងនេះផ្តល់ឱ្យអ្នកសិក្សានូវជំនាញសំខាន់ៗដែលត្រូវការប្រើប្រាស់នៅក្នុងគោលប្រព័ន្ធក្នុងវិស័យការងារដូចជា ប្រព័ន្ធទំនាក់ទំនងជាដើម។ បទពិសោធន៍សិក្សាផ្ទាល់ខ្លួន និងការប៉ះពាល់នឹងឧបករណ៍ឌីជីថលក៏បណ្តុះការសម្របខ្លួន ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។
  • ការសន្សំពេលវេលា និងធនធាន៖ Edtech ផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ស្ថាប័នអប់រំតាមរយៈស្វ័យប្រវត្តិកម្ម និងឧបករណ៍ AI បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន និងកាត់បន្ថយដើមទុនធ្វើការ។ លោកគ្រូ អ្នកគ្រូអាចបំពេញការងារបានកាន់តែច្រើនដោយចំណាយរយៈពេលតិចដោយសារបច្ចេកវិទ្យា ហើយការប្រើប្រាស់កម្មវិធីជួយសម្រួលដល់ការរក្សាកំណត់ត្រា និងការគ្រប់គ្រងថ្នាក់។ ប្រសិទ្ធភាពនេះនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃបញ្ជាក់ពីតម្លៃនៃការវិនិយោគនៅក្នុង Edtech ។

ទីផ្សារ EdTech កំពុងទាក់ទាញការវិនិយោគយ៉ាងច្រើន ជំរុញការអភិវឌ្ឍន៍ឧបករណ៍ទំនើបៗ និងដំណោះស្រាយថ្មីៗដើម្បីបង្កើនបទពិសោធន៍ការសិក្សា។ ដោយសារតែបច្ចេកវិទ្យាបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ចំណុចទាំងនេះបានបង្កើតនូវទិដ្ឋភាពមួយ ដែលទាក់ទាញអ្នកសិក្សា និងអ្នកវិនិយោគ ជាពិសេសការរីកលូតលាស់នៃEdTech Startups ដែលអាចទាញយកតម្រូវការអតិថិជនខ្ពស់ និងការច្នៃប្រឌិតយ៉ាងឆាប់រហ័ស។

ទំហំ និងកំណើនទីផ្សារកម្មវិធី Edtech

ទីផ្សារ EdTech ជាសកលមានតម្លៃ 227 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាង 17% ជារៀងរាល់ឆ្នាំ។ ទីផ្សារនេះអាចឈានដល់ជាង 404 ពាន់លានដុល្លារនៅឆ្នាំ 2025 (HolonIQ)។

  • ផ្នែកទីផ្សារSoftware និងសេវាកម្ម៖ Software និងសេវាកម្មរួមគ្នាមានវត្តមានក្នុងទីផ្សារ EdTech ទូទាំងពិភពលោកជាង 60% បើប្រៀបធៀបទៅនឹងHardware និងហេដ្ឋារចនាសម្ព័ន្ធ (HolonIQ)
  • កំណើនដោយសារ Covid-19៖ ការប្រើប្រាស់បច្ចេកវិទ្យាអប់រំបានកើនឡើងជាង 400% នៅទូទាំងពិភពលោកបន្ទាប់ពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 (UNESCO)
  • ការវិនិយោគ VC ក្នុងឆ្នាំ 2021៖ ការវិនិយោគទុន និងភាគហ៊ុនឯកជននៅក្នុងក្រុមហ៊ុន EdTech នៅទូទាំងពិភពលោកមានចំនួនជាង 32.1 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ដែលកើនឡើងពី 16 ពាន់លានដុល្លារក្នុងឆ្នាំ 2020។
  • ចំណុចសំខាន់ៗ៖ កម្មវិធីអប់រំ ការបង្រៀនតាមអ៊ីនធឺណិត វេទិកា LMS និងមាតិកាឌីជីថល គឺជាប្រភេទដំណោះស្រាយ EdTech ដែលបានរួមចំណែក
  • តាមតំបន់៖ តំបន់អាមេរិកខាងជើងមានចំណែកធំបំផុត (43%) នៃការវិនិយោគ EdTech ជាសកលនៅឆ្នាំ 2021 បន្ទាប់មកគឺអាស៊ី (29%) អឺរ៉ុប (21%) អាមេរិកឡាទីន (6%) និងអាហ្វ្រិក (1%)។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា 2020-2021 មានសិស្សានុសិស្សចំនួន 3.2 លាននាក់ (ថ្នាក់ទី1 ដល់ថ្នាក់ទី12) ហើយក្នុងឆ្នាំសិក្សា 2019-2020 មាននិស្សិតបរិញ្ញាបត្រចំនួន 171,183នាក់។ នៅឆ្នាំ 2022 មានមនុស្សចំនួន 5.9 លាននាក់នៅក្នុងអាយុសិក្សា (5 – 24 ឆ្នាំ) (*ប្រភព៖ របាយការណ៍ចុងក្រោយនៃការស្ទង់មតិផ្នែកសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាឆ្នាំ 2021 នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ)

ការរួមផ្សំជាមួយផែនការរបស់រដ្ឋាភិបាលស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គម ទាំងនេះបានបង្ហាញថានឹងមានអនាគតនៃការអភិវឌ្ឍន៍សម្រាប់ EduTech នៅក្នុងទីផ្សារកម្ពុជា។

កំណើនដ៏ធំ ការវិនិយោគកើនឡើង និងការកើនឡើងនៃការអនុម័ត នឹងឈានទៅដល់ការបង្រីកនៃបច្ចេកវិទ្យាអប់រំនៅទូទាំងពិភពលោក។ ស្ថិតិសំខាន់ៗទាំងនេះបានបង្ហាញពីការរីកដុះដាលនៃ EdTech ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ប្រភេទនៃ Edtech

ទីផ្សារបច្ចេកវិទ្យាអប់រំបានផ្តល់នូវឧបករណ៍ចម្រុះជាច្រើន ដែលតម្រូវតាមតម្រូវការផ្សេងៗ។ ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​នឹង​ជួយ​លោកអ្នក​ក្នុង​ការ​កំណត់​ដំណោះ​ស្រាយ​ដែល​ស្រប​តាម​តម្រូវ​ការ​អាជីវកម្ម​របស់​អ្នក។ ដើម្បីចាប់ផ្តើមគម្រោង Startup របស់លោកអ្នក សូមស្វែងយល់ពីចំណុចទាំង 6 ប្រភេទដែលពេញនិយមក្នុងបច្ចេកវិទ្យាអប់រំ៖

ប្រព័ន្ធគ្រប់គ្រងការរៀន (LMS)

កម្មវិធីទាំងនេះផ្តល់ជូននូវប្រព័ន្ធចែកចាយ និងគ្រប់គ្រងមាតិកាយ៉ាងល្អិតល្អន់សម្រាប់អ្នកបណ្តុះបណ្តាល និងអ្នកសិក្សាសាជីវកម្ម ដែលជំរុញឲ្យបរិយាកាសមានភាពសម្បូរបែបសម្រាប់ការបណ្តុះបណ្តាលដ៏រលូន។ ការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ បានធ្វើឲ្យសហគ្រាសអាចរៀបចំក្រុមអ្នកសិក្សាប្រកបដោយប្រសិទ្ធភាព និងសម្រួលដំណើរការបណ្តុះបណ្តាលឲ្យកាន់តែងាយស្រួល។

វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

ជាមួយនឹងការរួមបញ្ចូលគ្នានៃវគ្គសិក្សាតាមអ៊ីនធឺណិតដែលអាចចូលប្រើបានតាមរយៈថេប្លេតឬស្មាតហ្វូន សិស្សអាចទាញយកព័ត៌មានសំខាន់ៗបានយ៉ាងងាយស្រួល។ កម្មវិធីទូរស័ព្ទ និងគេហទំព័រ EdTech នឹងផ្តល់នូវបទពិសោធន៍យ៉ាងរលូន ដែលអនុញ្ញាតឱ្យចូលទាញយកឯកសារសិក្សាបានរហ័ស ដូចជាការធ្វើកំណត់ចំណាំ ការបង្រៀន និងកិច្ចការជាដើម។

កម្មវិធីសិក្សាផ្ទាល់ខ្លួន

កម្មវិធីសិក្សាផ្ទាល់ខ្លួនរួមបញ្ចូលគ្នានូវកម្មវិធីអប់រំ បទពិសោធន៍សិក្សាបែបចម្រុះ និងវិធីសាស្រ្តបង្រៀនដែលត្រូវបានកែសម្រួល ដើម្បីបំពេញតម្រូវការសិក្សាតែមួយគត់របស់សិស្សនីមួយៗ។ តាមរយៈការបញ្ចូលក្រាហ្វិក ការពង្រឹង Interface អ្នកប្រើប្រាសើ (UI) និងការប្រើប្រាស់នីតិវិធីអភិវឌ្ឍន៍កម្រិតខ្ពស់ អ្នកអាចបង្កើតកម្មវិធីគួរឱ្យទាក់ទាញ និងមានប្រសិទ្ធភាពដែលបំពេញតម្រូវការចម្រុះរបស់អ្នកសិក្សា។

វេទិកាសម្រាប់បទពិសោធន៍ការសិក្សា (LXP)

ពួកយើងអាចផ្តល់សេវាកម្ម eLearning ដោយខ្លួនឯង ដោយប្រើប្រាស់ AI ដើម្បីវិភាគដំណើរការ របាយការណ៍ និងអាកប្បកិរិយាកន្លងមករបស់អ្នកប្រើប្រាស់។ កម្មវិធីទាំងនេះធានាថាម៉ូឌុលសិក្សាត្រូវបានប្ដូរតាមតម្រូវការរបស់បុគ្គល និងបង្កើនបទពិសោធន៍សិក្សាទាំងមូល។

mLearning

ពាក្យកាត់សម្រាប់ Mobile Learning បានតំណាងឱ្យវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការចូលប្រើខ្លឹមសារអប់រំតាមរយៈឧបករណ៍ចល័ត។ អត្ថប្រយោជន៍សំខាន់នៃ mLearning ស្ថិតនៅក្នុងភាពបត់បែនរបស់វា ដែលអនុញ្ញាតឱ្យអ្នកសិក្សារៀនតាមដំណើររបស់ពួកគេដោយប្រើឧបករណ៍ផ្ទាល់ខ្លួន។

កម្មវិធីសិក្សា BYOC (Bring Your Own Cloud)

បានផ្តល់ផលប្រយោជន៍សម្រាប់សហគ្រាស ដើម្បីបង្កើនតម្លៃនៃការអប់រំរបស់អ្នកសិក្សាតាមរយៈវិធីសាស្រ្ត eLearning ប្រកបដោយភាពច្នៃប្រឌិត។ វិធីសាស្រ្តនេះបានផ្តល់ឱ្យអ្នកសិក្សានូវលទ្ធភាពក្នុងការទទួលបានកម្មវិធីសិក្សាដ៏ទូលំទូលាយ។ វាក៏អាចឱ្យបុគ្គលិកនៅក្នុងស្ថាប័នមួយអាចប្រើប្រាស់សេវាកម្មពពកសម្រាប់ការសិក្សារបស់ពួកគេផងដែរ។

ជ្រើសរើស​​ Liberty Technology៖ វេទិកា Edtech ដ៏ថ្មីនៅប្រទេសកម្ពុជា

ដោយពួកយើងយល់ឃើញពីឥទ្ធិពលផ្លាស់ប្តូរនៃការណែនាំកម្មវិធីអប់រំនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនចែករំលែក Edtech App នៅប្រទេសកម្ពុជា Liberty Technology មានមោទនភាពក្នុងការធ្វើការស្រាវជ្រាវដើម្បីចែកចាយកម្មវិធីអប់រំតាមអ៊ីនធឺណិត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកំពស់គុណភាពនៃការបង្រៀន និងការរៀនសម្រាប់អ្នកអប់រំ និងអ្នកសិក្សា ដើម្បីធ្វើឱ្យដំណើរការគ្រប់គ្រងសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរឡើង។

កិច្ចខិតខំប្រឹងប្រែង និងភាពជាដៃគូសហការរបស់ពួកយើងពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើការផ្លាស់ប្ដូរនូវបរិបទទីផ្សារ។ Liberty Technology បានដើរតួយ៉ាងសំខាន់ជាដៃគូចែកចាយសម្រាប់ប្រព័ន្ធគ្រប់គ្រងការអប់រំ LMS របស់ DOTB ដែលរួមមាន 3 ផ្នែកដូចជា៖ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) និងប្រព័ន្ធព័ត៌មានសិស្ស (SIS) ។ តាមរយៈសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្របែបនេះ ពួកយើងអាចរួមចំណែកយ៉ាងសកម្មក្នុងការបង្កើត និងអភិវឌ្ឍ EdTech ។

ដូច្នេះ សូមលោកអ្នកអនុញ្ញាតឱ្យពួកយើងជួយលោកអ្នកក្នុងការផ្លាស់ប្តូរបរិបទនៃការអប់រំនេះ! សេវាកម្ម EdTech របស់យើងមិនត្រឹមតែផ្តល់នូវដំណោះស្រាយកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែពួកយើងថែមទាំងអាចធានាបាននូវបទពិសោធន៍សិក្សាប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីចាប់ផ្តើមដំណើរនៃការអភិវឌ្ឍន៍គម្រោង ឬផែនការរបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទខាងក្រោម៖

អ៊ីមែល៖ info@libertytechnology.co

លេខទូរស័ព្ទ៖ (+855)93709701 (លោក Peter)

ពួកយើងនឹងទន្ទឹងរង់ចាំជួយសម្រេចបាននូវគោលដៅអប់រំរបស់លោកអ្នក!

សេចក្តីសន្និដ្ឋាន

ជាចុងបញ្ចប់ ការអភិវឌ្ឍន៍កម្មវិធី EdTech នៅតែជាកាតាលីករសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធអប់រំ ដើម្បីជំរុញនូវបរិយាកាសការសិក្សាដែលសង្កត់ធ្ងន់ទៅលើការចូលរួម និងឆ្លើយតបរបស់អ្នកសិក្សាឲ្យកាន់តែច្រើន។ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការកែលម្អ និងពង្រីកឧបករណ៍បច្ចេកវិទ្យាទាំងនេះ ពួកយើងទាំងអស់គ្នាអាចនាំយកនូវអនាគតនៃការអប់រំដែលមានប្រសិទ្ធភាពសម្រាប់អ្នកសិក្សា  តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងការរៀនសូត្រ។

សូមស្វែងយល់ពីដំណោះស្រាយដ៏ទំនើបរបស់ EdTech ដែលត្រូវបានរចនាឡើង ដើម្បីសម្រួលនូវបញ្ហាផ្សេង និងបង្កើនបទពិសោធន៍អប់រំ។ ពីវេទិកាសិក្សាយ៉ាងសកម្ម ដល់ឧបករណ៍វាយតម្លៃដោយផ្ទាន់ Liberty EdTech នឹងនាំយកនូវទិដ្ឋភាពសិក្សាប្រកបដោយប្រសិទ្ធភាពជានិច្ច។ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទ៖

អ៊ីមែល៖ info@libertytechnology.co

លេខទូរស័ព្ទ៖ (+855)93709701 (លោក Peter)

]]>
https://libertytechnology.co/km/overview-of-edtech-app-development/feed/ 0
៨ វេទិកាសិក្សាអនឡាញដែលមានប្រសិទ្ធភាពនៅក្នុងឆ្នាំ ២០២៤ https://libertytechnology.co/km/top-8-best-online-learning-platforms-of-2024/ https://libertytechnology.co/km/top-8-best-online-learning-platforms-of-2024/#respond Wed, 20 Dec 2023 10:33:41 +0000 https://libertytechnology.co/?p=1978 ចាប់តាំងពីបមានដិវត្តន៍បច្ចេកវិទ្យានៅចុងទសវត្សរ៍ឆ្នាំ 1990 មក ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានភាពពេញនិយម  និងត្រូវបានចាត់ទុកថាជាវិធីសាស្រ្តបណ្តុះបណ្តាលដ៏ល្បីល្បាញមួយ។ជាមួយនឹងការប្រើប្រាស់យ៉ាងទូលំទូលាយ ជាពីសេស នៅក្នុងសម័យកាលជំងឺរាតត្បាត Covid-19 ។

ដើម្បីឆ្លើយតបងទៅនឹងតម្រូវការដ៏សច្រើននេះដែរ  វេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានក្លាយទៅជា វេទិកាដែលមានភាពល្បីល្បាញជាងគេនៅក្នុងទីផ្សារពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ  ការជ្រើសរើសវេទិកាដែលសមស្របទៅតាមលក្ខខណ្ឌរបស់អ្នកសិក្សា គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ! ទោះបីជាអ្នកសិក្សាមានជម្រើសរាប់មិនអស់ក្ដី វេទិកានីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។

នៅក្នុងប្រទេសកម្ពុជា វេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតកំពុងមានប្រជាប្រិយភាព និងបានផ្ដល់ជាអត្ថប្រយោជន៍ជាច្រើន ក៏ព្រោះតែកម្ពុជាជាប្រទេសដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍ខាងផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលសម្រាប់ឆ្នាំ ២០២១-២០៣៥ ផងដែរ។

ដើម្បីជាការចាប់ផ្តើម យើងគួរតែស្វែងយល់ពីគោលគំនិតនៃឃ្លាមួយជាមុនសិន។ “តើអ្វីទៅជាវេទិការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត?”

វេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ប្រៀបបានទៅនឹងសាលារៀនបែបឌីជីថលនៅលើបណ្ដាញអ៊ីនធឺណិតអញ្ចឹងដែរ។ វាជាកន្លែងដែលលោកអ្នកអាចសិក្សាស្រាវជ្រាវដោយការប្រើប្រាស់កុំព្យូទ័រ  ឬឧបករណ៍អេឡិចត្រូណិចរបស់លោកអ្នកផ្ទាល់។ លោកអ្នកអាចស្វែងរកមេរៀន វីដេអូ និងសកម្មភាពមួយចំនួនទៀត ដែលជួយលោកអ្នកឱ្យបានស្វែងយល់អំពីប្រធានបទផ្សេងៗ។

គ្រូបង្រៀនក៏អាចធ្វើការណែនាំលោកអ្នកតាមប្រព័ន្ធអ៊ីនធឺណិត ហើយការដែលសំខាន់នោះ លោកអ្នកក៏អាចសិក្សាទៅតាមពេលវេលាសាកសម របស់លោកអ្នកផងដែរ។  ការសិក្សាតាមអនឡាញ 

គឺជា​មធ្យោបាយ​សម្រាប់​មនុស្សគ្រប់រូប ក្នុងការទទួលបាន​ការ​អប់រំ​ដោយ​មិន​ចាំបាច់​ទៅ​សាលារៀនផ្ទាល់ និងអាចធ្វើ​​ការ​សិក្សា​​បាននៅ​គ្រប់​ទីកន្លែង។

តោះ មកចូលរួម​​ស្វែង​យល់​ពី​វេទិកា​សិក្សា​អនឡាញចំនួន ៨ ​ដែលមានប្រសិទ្ធភាពជាងគេទូទាំងពិភពលោកនៅក្នុងឆ្នាំ ២០២៤ ទាំងអស់គ្នា!

Coassemble

coassemble

Coassemble គឺជាវេទិកាសិក្សាឌីជីថលដ៏អស្ចារ្យដែលដំណើរការតាមប្រព័ន្ធ clouds ឬពពក សាកសមសម្រាប់អ្នក ដែលចង់សិក្សាពីការគ្រប់គ្រង និងការសិក្សាពីមុខជំនាញទាក់ទងទៅនឹងផ្នែកប្រតិបត្តិកា និងការអភិវឌ្ឍន៍។ វេទិកានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមានគោលបំណងចង់បង្កើតវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតដោយមិនមានភាពស៊ាំញាំ និងធ្វើការតាមដានវឌ្ឍនភាព ដោយលុបបំបាត់នូវតម្រូវការសម្រាប់កម្មវិធីបន្ថែម។

ជាមួយនឹងបណ្តុំនៃគំរូអន្តរកម្មជាង ៤០ Coassemble ជួយសម្រួលទៅដល់ការបង្កើត និង ការបោះពុម្ពផ្សាយវគ្គសិក្សា។វេទិកានេះត្រូវបានធ្វើការរចនាឡើងឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់តាមទូរស័ព្ទចល័តរបស់លោកអ្នក​  ដែលអនុញ្ញាតអ្នកសិក្សាអាចចូលសិក្សា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

វេទិកានេះមិនត្រឹមតែផ្ដល់ការបណ្តុះបណ្តាលតែបុណ្ណោះទេ។ វាមានឧបករណ៍តាមដានការបណ្តុះបណ្តាលរបស់អ្នកសិក្សាផងដែរ។ ឧបករណ៍នេះអនុញ្ញាតឱ្យលោកអ្នកត្រួតពិនិត្យពីអ្នកសិក្សារបស់អ្នក ទោះបីជាពួកគេមិននៅតីកន្លែងជាមួយលោកអ្នកក៏ដោយ។ អ្នកអាចវាយតម្លៃភាពជោគជ័យរបស់ពួកគេដោយពិនិត្យមើលផ្នែកសំខាន់ៗចំនួនបី៖ រយៈពេលប្រើប្រាស់វេទិការបស់ពួកគេ ការឆ្លើយតបសំណួរ និងមតិកែលម្អ ថែមទាំង ភាគរយនៃពេលវេលាដែលបានចំណាយលើវគ្គសិក្សានីមួយៗផដែរ។ Coassemble គឺ​ជា​ដំណោះ​ស្រាយ​ តែមួយគត់​របស់​អ្នក​សម្រាប់​ការ​គ្រប់​គ្រង​ការ​បណ្តុះ​បណ្តាល​ដែល​មានភាពងាយស្រួលបំផុត។

លក្ខណៈសំខាន់ៗ៖ បង្កើតថ្នាក់បណ្តុះបណ្តាលដោយមិនមានភាពស៊ាំញាំ តាមដានវឌ្ឍនភាពដោយរលូន និង ផ្លាស់ប្ដូរវេទិកាបណ្ដុះបណ្ដាលតៅតាមតម្រូវការរបស់លោកអ្នក។

EdApp

edapp

 

EdApp ដែលជាវេទិកាសិក្សាឌីជីថលដែលទទួលបានពានរង្វាន់ ជួយធ្វើអោយប្រសើរឡើងនូវដំណើរនៃការអប់រំតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកសិក្សាជាមួយនឹងភាពសាមញ្ញ និងភាពបត់បែន។ ផ្តល់ជូននូវបណ្ណាល័យវគ្គសិក្សាឥតគិតថ្លៃដែលគ្របដណ្តប់លើប្រធានបទផ្សេងៗគ្នាដូចជា ទីផ្សារ សុវត្ថិភាពអ៊ីនធឺណិត និងការបណ្តុះបណ្តាល OSHA ៣០ ម៉ោងដោយឥតគិតថ្លៃ EdAppបានបង្កើតឡើងនូវវគ្គសិក្សាខ្លីៗដែលជាជំនួយដល់ការយល់ដឹង និងរក្សាទុកយ៉ាងងាយស្រួល។

វគ្គសិក្សាដែលអាចកែសម្រួលបានអនុញ្ញាតឱ្យប្ដូរតាមបំណងដើម្បីតម្រឹមជាមួយនឹងដំណើរការ ឬគោលការណ៍តែមួយគត់របស់ស្ថាប័នអ្នក។ សម្រាប់អ្នកដែលចូលចិត្តបង្កើតវគ្គសិក្សារបស់ពួកគេ EdApp ផ្តល់នូវឧបករណ៍សរសេរវគ្គសិក្សាដែលងាយស្រួលប្រើ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកអាចបង្កើតខ្លឹមសារដែលទាក់ទាញដោយមើលឃើញដោយប្រើបណ្ណាល័យគំរូមីក្រូរៀនរបស់ពួកគេ ដោយបញ្ចូលរូបភាព លំហាត់ ហ្គេម និងកម្រងសំណួរសម្រាប់បង្កើនការចូលរួម និងការរក្សា។

ប្រសិនបើឧបសគ្គពេលវេលា ឬជំនាញគឺជាឧបសគ្គ នោះ EdApp ជាអ្នករ៉ាប់រង។ ក្រុម​អ្នក​រចនា​ការ​បង្រៀន​ដែល​មាន​ជំនាញ​​របស់​ពួក​គេ​អាច​បង្កើត​វគ្គ​សិក្សា​ដែល​មាន​ការ​ចូល​រួម អន្តរកម្ម និង​ការ​លេង​ហ្គេម។ គ្រាន់​តែ​ផ្តល់ប្រភព​សម្ភារៈ​ហើយ​ពួក​គេ​នឹង​ដោះស្រាយ​អ្វី​ដែល​នៅ​សល់​, ធានា​ឱ្យ​មាននូវបទពិសោធន៏ដ៏អស្ចារ្យមួយ។

លក្ខណៈពិសេសសំខាន់ៗ៖ EdApp ផ្តល់ជូននូវគំរូ microlearning វគ្គសិក្សាឥតគិតថ្លៃ និងឧបករណ៍ជាច្រើនដែលងាយស្រួលប្រើសម្រាប់ការបង្កើតជាវគ្គសិក្សាផ្ទាល់ខ្លួន។

តម្លៃ៖ ឥតគិតថ្លៃ

edX & Open edX

open edx

EdX.org និង Open-edX គឺដូចជាផ្នែកពីរនៃល្បែងផ្គុំរូបចឹង។ EdX.org គឺជាកន្លែងដែល អ្នកសិក្សា ជាពិសេសនិស្សិតអាចស្វែងរកវគ្គសិក្សាតាមអ៊ីនធឺណិតពីសាកលវិទ្យាល័យជាច្រើន ខណៈដែល Open-edX គឺជាប្រព័ន្ធគ្រប់គ្រងប្រភពមាតិកាលក្ខណៈបើកចំហ។

ស្រមៃថាកម្មវិធីទាំងពីរនេះជាកូនភ្លោះដែលកើតចេញពីគំនិតរបស់អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Harvard និង MIT ដែលបានព្យាយាមក្នុងការនាំយកការអប់រំកម្រិតសាកលវិទ្យាល័យតាមអ៊ីនធឺណិត ដើម្បីផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកសិក្សាជាពិសេសចំពោះសិស្សនិស្សិត។

EdX.org គឺជាវេទិកាដែលសាកសមសម្រាប់សិស្សនិស្សិត ដែលពោរពេញទៅដោយវគ្គសិក្សា ៤០០០+ ពីសាកលវិទ្យាល័យ និងអាជីវកម្មល្បីៗចំនួន ២៥០។ វាត្រូវបានគេស្គាល់ថាជាទីកន្លែងលាក់កំណប់ នៃចំណេះដឹង ដែលគ្របដណ្តប់លើមុខវិជ្ជាផ្សេងៗ ដោយផ្តោតលើវិទ្យាសាស្ត្រដូចជា វិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ គណិតវិទ្យា ហើយថែមទាំងផ្តោតលើមនុស្សសាស្ត្រ អាជីវកម្ម និងជំនាញគ្រប់គ្រងផងដែរ។

លក្ខណៈសំខាន់ៗ៖ ពោរពេញទៅដោយចំណេះដឹងស៊ីជម្រៅជាប្រើនសម្រាប់សិស្សនិស្សិតគ្រប់រូប ព្រមទាំងមានជាកម្មវិធីទូរស័ព្ទនៅលើ iOS/Android ផងដែរ។

តម្លៃ៖ ឥតគិតថ្លៃអ្នកបង្រៀន

LinkedIn Learning

linkedin learning

LinkedIn Learning គឺជាវេទិកាអប់រំអនឡាញ ដែលជាជំនួយសម្រាប់អ្នកដែលចង់ធ្វើការស្វែងរក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទាក់ទងនឹងបច្ចេកវិទ្យា និងជំនាញច្នៃប្រឌិត តាមរយៈវគ្គសិក្សាវីដេអូដែលដឹកនាំដោយអ្នកជំនាញ។

ជាមួយនឹងវគ្គសិក្សាជាង ៥០០០វគ្គ និងការណែនាំផ្ទាល់ខ្លួន អ្នកសិក្សា អាចជ្រើសរើសវគ្គសិក្សាដែលទាក់ទងនឹងវិស័យ និងចំណាប់អារម្មណ៍របស់ពួកគេ។ លោកអ្នកក៏បង្ហាញពីការចូលរួមវគ្គសិក្សា និងជំនាញដែលពាក់ព័ន្ធទាំងនេះទៅក្នុងទម្រង់ LinkedIn របស់់លោកអ្នកានដែរ។

លក្ខណៈ​ពិសេស៖

  • វគ្គសិក្សាចម្រុះជាង ១៧,០០០ ។
  • ការណែនាំលម្អិតសម្រាប់កម្មវិធីពេញនិយម។
  • ការធ្វើសមាហរណកម្មមិនងាយស្រួលជាមួយទម្រង់ LinkedIn ។

តម្លៃ៖ សមរម្យ

Udemy

udemy

Udemy គឺជាទីផ្សារបង្រៀន និងសិក្សាតាមអ៊ីនធឺណិត ដែលមានវគ្គសិក្សាជាង ២១៣០០០ និងមានអ្នកសិក្សាប្រហែល ៦២ លាននាក់នៅទូទាំងពិភពលោក។ មិនថាអ្នកចង់ធ្វើសិក្សាពីការសរសេរកម្មវិធី ការគ្រប់គ្រងទីផ្សារ វិទ្យាសាស្ត្រទិន្នន័យ ឬមុខវិជ្ជាអ្វីនោះទេ Udemy ផ្តល់ជូននូវវគ្គសិក្សាចម្រុះជូនទៅដល់លោកអ្នកបានជានិច្ច។ វាត្រូវបានគេស្គាល់ថាជាវេទិកាមួយដែលកំណត់ឡើងវិញនូវភាពជោគជ័យរបស់ការអប់រំតាមអ៊ីនធឺណិត ដោយផ្តល់នូវចំណេះដឹងជាច្រើនដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ទាំងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពផ្ទាល់អ្នកសិក្សាផងដែរ។

លក្ខណៈ​ពិសេស៖

  • ជម្រើសវគ្គសិក្សាដ៏ធំបំផុត
  • ការធានាសងប្រាក់វិញរយៈពេលមុន ៣០ ថ្ងៃ។
  • គ្មានការជាវប្រចាំខែ
  • គ្មានកាលបរិច្ឆេទកំណត់

តម្លៃ៖ Udemy ផ្តល់ជូននូវតម្លៃវគ្គសិក្សាសមរម្យ ធានាបាននូវឱកាសសិក្សាសម្រាប់មនុស្សគ្រប់រូប ព្រមទាំងមានភាពបត់បែនផងដែរ។

Canvas LMS

canvas lms

ការចាប់ផ្តើមនៃបរិបទថ្មីក្នុងវិស័យអប់រំជាមួយCanvas ដែលជាប្រព័ន្ធសិក្សាផ្អែកលើCloud ហើយត្រូវបានរចនាឡើងសម្រាប់គ្រប់មជ្ឈដ្ឋាននៃការសិក្សា។ ចាប់ពីកម្រិតវិទ្យាល័យ រហូតដល់សាកលវិទ្យាល័យ ឬវគ្គសិក្សាទាក់ទងទៅនឹងសាជីវកម្ម Canvas ដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការសិក្សាបែបឌីជីថល។ ជាមួយនឹងលក្ខណៈពិសេសដ៏ទូលំទូលាយ រួមទាំងសៀវភៅទៅតាមថ្នាក់ ការសរសេរខ្លឹមសារ ការវាយតម្លៃ ការទំនាក់ទំនងតាមទូរស័ព្ទ ការសិក្សាលក្ខណៈវីដេអូ និងការរួមបញ្ចូកនូវបច្ចេកវិទ្យាផ្នែកឌីជីថល Canvas អាចសម្របខ្លួនយ៉ាងរលូនទៅនឹងទម្រង់សិក្សាគ្រប់ទម្រង់ និងគ្រប់ប្រភេទ។ ការរួមបញ្ចូលជាមួយប្រព័ន្ធដែលមានស្រាប់ និងការផ្តល់ជូននូវឧបករណ៍ដែលអាចប្ដូរតាមបំណងជាច្រើនប្រភេទ Canvas LMS ឈរឈ្មោះជាមូលដ្ឋានគ្រឹះនៃវេទិកាសិក្សាដែលប្រកបទៅដោយរចនាសម្ព័ន្ធត្រឹមត្រូវ។

លក្ខណៈ​ពិសេស:

  • មុខងារមានលក្ខណៈទូលំទូលាយ
  • ការរួមបញ្ចូលដែលនាំមកនូវភាពងាយស្រួល
  • មធ្យោបាយប្រើប្រាស់តាមទូរស័ព្ទមានភាពងាយស្រួល
  • ជម្រើសប្ដូរតាមបំណងយ៉ាងទូលំទូលាយ (ឧបករណ៍ LTI 200+)

តម្លៃ៖ ទាក់ទង Canvas សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ។

Khan Academy

khan academy

Khan Academy គឺជាវេទិកាសិក្សាតាមអ៊ីនធឺណិតដែលផ្តោតទៅលើការផ្ដល់ជូនវេទិកាអប់រំដែលអាចចូលប្រើបានសម្រាប់មនុស្សគ្រប់គ្នា គ្រប់ទីកន្លែង។ មិនថាអ្នកជាសិស្សសាលាមធ្យមសិក្សាទុតិយភូមិ ឬមានបំណងចង់សិក្សាកម្រិតខ្ពស់នោះទេ Khan Academy ផ្តល់ជូននូវវគ្គសិក្សាចម្រុះដែលគ្របដណ្តប់មុខវិជ្ជាដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ កុំព្យូទ័រ សិល្បៈ និងច្រើនទៀត។ វេទិកានេះត្រូវបានរចនាឡើងដើម្បីឱ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងផ្ដល់ជូននូវលក្ខណៈពិសេសជាច្រើនសម្រាប់គ្រូបង្រៀនផងដែរ ដែលធ្វើឱ្យ វេទិកានេះក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់អ្នកសិក្សានៅគ្រប់កម្រិត។

លក្ខណៈ​ពិសេស:

  • វគ្គសិក្សាមានភាពទូលំទូលាយ៖ ពីកម្រិតមធ្យមសិក្សារហូតទៅដល់វិទ្យាល័យ រួមទាំងវគ្គសិក្សាតាមអនឡាញ និងមុខវិជ្ជាបំណិនជីវិតផងដែរ។
  • វគ្គសិក្សាមានភាពចម្រុះ៖ គណិតវិទ្យា វិទ្យាសាស្ត្រ កុំព្យូទ័រ សិល្បៈ និងច្រើនទៀត។
  • ការសិក្សាមានភាពរស់រវើក៖ កម្រងសំណួរ និងលំហាត់។
  • សមាហរណកម្មគ្រូបង្រៀន៖ ផ្ដល់លារគាំទ្រជូនចំពោះអ្នកអប់រំគ្រប់រូប។

តម្លៃ៖ ឥតគិតថ្លៃ

Code.org

code.org

ចូលទៅក្នុងពិភពនៃការសរសេរកូដ និងវិទ្យាសាស្ត្រកុំព្យូទ័រជាមួយ Code.org ដែលត្រូវបានគេស្កាល់ថាជាសហគមន៍សិក្សាអនឡាញដ៏លេចធ្លោមួយសម្រាប់ទាំងអ្នកសិក្សាគ្រប់វ័យ។ វេទិកាឈានមុខគេ Code.org ផ្តល់ជូននូវវគ្គសិក្សាដោយឥតគិតថ្លៃជាច្រើន ដែលបង្កើតឡើងក្នុងគោលបំណង ខិតខំធ្វើឱ្យការសរសេរកូដមានភាពងាយស្រួលជាងមុន។ លើសពីការផ្ដល់ជូនសម្រាប់អ្នកសិក្សា វេទិកាមួយនេះក៏ផ្តល់ជូនជាធនធានជាច្រើនសម្រាប់គ្រូបង្រៀនដើម្បីសម្រួលដល់ដំណើរនៃការបណ្តុះបណ្ដាល មូលដ្ឋានគ្រឹះនៃមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រផងដែរ។ មិនថាលោកអ្នកជាអ្នកសរសេរកូដ ឬជាអ្នកអប់រំនោះទេ Code.org គឺជាកន្លែងល្អបំផុតសម្រាប់ការចាប់ផ្ដើមចូលមកក្នុងពិភពឌីជីថល។

លក្ខណៈ​ពិសេស:

  • វគ្គសិក្សាចម្រុះ៖ “AI for Oceans” “Coding in Astronomy” និងច្រើនទៀត។
  • ធនធានអ្នកអប់រំ៖ សម្ភារៈបរិបូរណ៍សម្រាប់ការបង្រៀនមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រកុំព្យូទ័រ។
  • ការសិក្សាគ្រប់វ័យ៖ រៀបចំសម្រាប់សិស្សានុសិស្សគ្រប់វ័យ។
  • វេទិកាចូលរួម៖ ទទួលបានចំណេះដឹងក្នុងបរិយាកាសរីករាយ។

តម្លៃ៖ ឥតគិតថ្លៃ

សេចក្តីសន្និដ្ឋាន៖

ការជ្រើសរើសវេទិកាសិក្សាណាមួយអាស្រ័យលើតម្រូវការ ចំណាប់អារម្មណ៍ និងកម្រិតថវិការបស់លោកអ្នក។ នៅពេលដែលលោកអ្នកជ្រើសរើសវេទិកាសិក្សាតាមអ៊ីនធឺណិតណាដែលសាកសមទៅនឹងគោលបំណងរបស់លោកអ្នក លោកអ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបាននូវចំណេះដឹងដែលលោកអ្នកចង់ស្វែងរក។ យើងខ្ញុំសូមជូនពរលោកអ្នកឲ្យឆាប់ក្លាយជាអ្នកជំនាញក្នុងវិស័យដែលលោកអ្នកពេញចិត្ត!

ដោយដឹងពីសន្ទុះកើនឡើងនៃភាពពេញនិយមរបស់វេទិកាសិក្សាអនឡាញ Liberty Technology កំពុងតែស្វះស្វែងក្នុងការស្វែងយល់បន្ថែម និងមានការចូលរួមនៅក្នុងវិស័យ edtech ជាពិសេស ផ្តោតលើការបង្កើតងវេទិកាសហការដែលមានភាពងាយស្រួលប្រើប្រាស់់ បង្កើនប្រសិទ្ធភាពក្នុងការចំណាយ និងការធ្វើប្រតិបត្តិការប្រកបទៅដោយស្ថិរភាព។

ប្រសិនបើអ្នកកំពុងស្វែងរកដៃគូសហការដើម្បីរួមគ្នាស្វែងយល់ពីសក្ដានុពលនៃ edtech នៅក្នុងប្រទេសកម្ពុជា សូមទាក់ទងមកយើងខ្ញុំភ្លាមៗតាមរយៈ៖

គេហទំព័រ៖ https://libertytechnology.co/

LinkedIn៖ https://www.linkedin.com/company/liberty-technology-company/

Email: info@libertytechnology.co

]]>
https://libertytechnology.co/km/top-8-best-online-learning-platforms-of-2024/feed/ 0