កិច្ចសហប្រតិបត្តិការ – Liberty Technology https://libertytechnology.co Mon, 04 Mar 2024 03:27:56 +0000 km hourly 1 https://wordpress.org/?v=6.6.1 https://libertytechnology.co/wp-content/uploads/2023/12/cropped-Favicon-2-32x32.png កិច្ចសហប្រតិបត្តិការ – Liberty Technology https://libertytechnology.co 32 32 ឈ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង៖ ការសហការ និងការច្នៃប្រឌិតរបស់ Liberty Technology https://libertytechnology.co/km/liberty-technologys-collaborative-network-and-innovation/ https://libertytechnology.co/km/liberty-technologys-collaborative-network-and-innovation/#respond Fri, 05 Jan 2024 09:31:36 +0000 https://libertytechnology.co/?p=2020 Liberty Technology គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យាដែលតែងតែផ្ដោតទៅលើ សារសំខាន់នៃការសហការ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ពួកយើងបានខិតខំស្វែងយល់ពីភាពសម្បូរបែបនៃការសហការ ដើម្បីជំរុញទៅដល់កំណើនអាជីវកម្ម ហេតុដូច្នេះហើយទើប Liberty Technology បានចុះអនុស្សរណៈជាមួយនឹងដៃគូជាច្រើន ដែលឈានមុខលើវិស័យចម្រុះដូចជា បច្ចេកវិទ្យាអប់រំ អចលនទ្រព្យ ប្រព័ន្ធហិរញ្ញវត្ថុលក្ខណៈឌីជីថល សារព័ត៌មាន និងទំនាក់ទំនងទីផ្សារផងដែរ។

ស្របតាមគោលការណ៍របស់យើង  Liberty Technology បានព្យាយាមយ៉ាងខ្លាំងទៅលើការកំណត់ឡើងវិញនូវទិដ្ឋភាពបច្ចេកវិទ្យាដ៏ទំនើបមួយ។ វិធីសាស្រ្តរបស់យើងត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជឿជាក់នៃការសហការគ្នា ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាឲ្យកាន់តែមានភាពឆ្លាតវៃ និងមានសមត្ថភាពក្នុងការផ្ដល់ជាដំណោះស្រាយដ៏ប្រសើរមួយនាពេលអនាគត។

Liberty Technology បានធ្វើការសហការជាមួយវិស័យជាច្រើនដែលពាក់ព័ន្ធទៅនឹង ការចែកចាយ software ធនធានមនុស្ស ព​ត៌​មាន​វិទ្យា និងការទំនាក់ទំនងផ្នែកទីផ្សារផងដែរ។

ការសហការខាងផ្នែក Edtech ជាមួយ DotB

Liberty Technology មានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃជាមួយ DotB ដែលជាដៃគូដ៏មានសក្ដានុពលមួយនៅក្នុងវិស័យ Edtech ។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដោយផ្ដោតទៅលើការធ្វើបដិវត្តន៍ខាងផ្នែកបច្ចេកវិទ្យាអប់រំ ដោយពឹងផ្អែកទៅលើភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានាយុគសម័យថ្មី។ ការចាប់ដៃគូនេះនឹងបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងបំពេញតម្រូវការរបស់អ្នកសិក្សាទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ពួកយើងក៏ប្រាថ្នាចង់ផ្លាស់ប្តូរទិដ្ឋភាពនៃការអប់រំ តាមរយៈការផ្ដល់ជូននូវដំណោះស្រាយជាឧបករណ៍ និងវេទិកាទំនើបៗសម្រាប់បទពិសោធន៍សិក្សាដែលមានភាពងាយស្រួល​។

បង្កើនប្រតិបត្តិការផ្នែកអចលនទ្រព្យជាមួយ PiHome

ចំពោះវិស័យអចលនទ្រព្យ Liberty Technology បានប្តេជ្ញាចិត្ត ក្នុងការខិតខំទៅលើការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាតាមរយៈការសហការក្នុងការបង្កើតយុទ្ធសាស្រ្តជាមួយ Pi Platform ឬត្រូវបានគេស្គាល់ថា PiHome។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីបញ្ចូលគម្រោងអភិវឌ្ឍន៍ទីក្រុងជាមួយនឹង បច្ចេកវិទ្យាទំនើប។ វានឹងផ្ដល់ជាដំណោះស្រាយក្នុងការបង្កើតទីក្រុងឆ្លាតវៃដែលផ្តល់អាទិភាពដល់និរន្តរភាព ប្រសិទ្ធភាពថាមពល និងបទពិសោធន៍នៃការរស់នៅទីក្រុងកាន់តែប្រសើរឡើងផងដែរ។ សូមធ្វើការគ្រប់គ្រងគម្រោងរបស់លោកអ្នកថ្ងៃនេះ ជាមួយនឹងដំណោះស្រាយតាមបែបបច្ចេកវិទ្យាទំនើបរបស់ PiHome ទាំងអស់គ្នា។

ដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិតជាមួយ Casso

Liberty Technology បានចូលរួមជាមួយ Casso ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសវៀតណាម។ កិច្ចសហការនេះបង្ហាញពីសក្ដានុពលរបស់ដំណោះស្រាយនាយុគសម័យថ្មី ដែលជាការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដោយពួកយើងសន្យាថានឹងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ឲ្យកាន់តែមានភាពងាយស្រួល និងរួមចំណែកយ៉ាងសំខាន់ដល់ការវិវត្តនៃទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ Liberty Technology នឹងប្រឹងប្រែងក្នុងការពង្រឹងវត្តមាននិងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងតំបន់ ដើម្បីនាំយកមកនូវដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិតជូនទៅដល់លោកអ្នក។ 

ការពង្រឹងបច្ចេកវិទ្យាក្នុងស្រុកជាមួយ OneWorld និង Omcall

ចំពោះវិស័យបច្ចេកវិជ្ជាក្នុងស្រុក Liberty Technology ប្រឹងប្រែងក្នុងការជំរុញភាពជាដៃគូជាមួយ OneWorld និង Omcall ដែលជាក្រុមហ៊ុនដែលមានភាពល្បីល្បាញដោយសារជំនាញរបស់ពួកគេក្នុងការអភិវឌ្ឍន៍កម្មវិធីផ្ទាល់ខ្លួន គេហទំព័រ និងកម្មវិធីទូរស័ព្ទ។ តាមរយៈកិច្ចសហការនេះ Liberty Technology មានគោលបំណងក្នុងការគាំទ្រទោដល់អាជីវកម្មនិងសហគ្រិនក្នុងស្រុក ដើម្បីជំរុញទោដល់កំណើនវឌ្ឍនភាពខាងផ្នែកបច្ចេកវិទ្យានៅក្នុងស្រុក។

បណ្តុះទេពកោសល្យក្នុងស្រុកជាមួយ L&D Cambodia និង Bondoul

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលទេពកោសល្យក្នុងស្រុក Liberty Technology មានមោទនភាពក្នុងការសហការជាមួយ L&D Cambodia​ និង Bondoul ក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកសិក្សាគ្រប់រូប។ ការសហការគ្នារវាងភាគីទាំងនេះតំណាងឱ្យការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោក ឱកាសក្នុងការចុះកម្មសិក្សា ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍជំនាញសម្រាប់បុគ្គលគ្រប់រូបផងដែរ។

ការបង្កើតថ្មីខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាមួយ Innews និង Influence

ដោយផ្ដោតជំហទៅលើគោលការណ៍អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Liberty Technology បានធ្វើការសហការជាមួយ Innews និង Influence ។ ដោយមានការគាំទ្រពី Innews និង Influence យើងជឿជាក់ថាធតិថិជនគ្រប់រូបនឹងទទួលបានសេវាកម្ម និងផលិតផលលំដាប់កំពូលពី Liberty Technology ក្នុងវិស័យព័ត៌មានវិទ្យានៅទូទាំងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។

សរុបមក តាមរយៈការបង្ហោះអត្ថបទនេះ យើងសង្ឃឹមថាលោកអ្នកនឹងទទួលបានការយល់ដឹងបន្ថែមអំពីដៃគូយុទ្ធសាស្ត្រសំខាន់ៗរបស់ Liberty Technology ។ យើងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរបស់យើងជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗនាពេកអនាគត។

សម្រាប់ Liberty Technology ភាពជាដៃគូទាំងនេះមិនត្រឹមតែតំណាងទៅដល់ឱកាសអាជីវកម្មថ្មីៗតែប៉ុណ្ណោះទេ ប៉ុន្តែ វាក៏​ជាចក្ខុវិស័យសម្រាប់ភាគីទាំងអស់ក្នុងការរួមគ្នាអភរវឌ្ឍន៍អាជីវកម្មគ្រប់វិស័យប្រកបដោយនិរន្តរភាពផងដែរ។ ការជឿទុកចិត្ត និងការសហការគ្នាពីសម្ព័ន្ធភាពទាំងនេះជួយបង្កើត និងពន្លឿនទៅដល់ វឌ្ឍនភាពនាពេលអនាគតរបស់ Liberty Technology នៅក្នុងទិដ្ឋភាពឌីជីថលដែលតែងតែមានភាពផ្លាស់ប្តូរជានិច្ច។

]]>
https://libertytechnology.co/km/liberty-technologys-collaborative-network-and-innovation/feed/ 0
ក្រុមហ៊ុនLiberty Technology និង Casso បានប្រកាសជាដៃគូសហការ ដើម្បីនាំយកនូវដំណោះស្រាយថ្មីសម្រាប់ការទូទាត់ប្រាក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា https://libertytechnology.co/km/liberty-technology-and-casso-join-forces-to-transform-online-payment-solutions-in-cambodia/ https://libertytechnology.co/km/liberty-technology-and-casso-join-forces-to-transform-online-payment-solutions-in-cambodia/#respond Fri, 15 Dec 2023 10:32:58 +0000 https://libertytechnology.co/?p=1959 នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន Liberty Technology និង Casso បានប្រព្រឹត្តឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម King’s View នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងនូវដំណោះស្រាយទូទាត់ប្រាក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។

ការសហការជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងពីរ ដើម្បីនាំមកនូវសេវាកម្មខាងផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលអាចបម្រើតម្រូវការរបស់អតិថិជន។

អំពី Liberty Technology

Liberty Technology គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្ដោតសំខាន់លើការផ្តល់ជូននូវដំណោះស្រាយទំនើបៗសម្រាប់ឧស្សាហកម្មគ្រប់ប្រភេទ ជាពិសេសផ្នែកហិរញ្ញវត្ថុផងដែរ។

Liberty Technology មានជំនាញក្នុងការចែកចាយ Software ការប្រតិបត្តិការប្រព័ន្ធ ការប្រើប្រាស់offshore development center (ODC) ការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទជាដើម។ យើងខ្ញុំបានបេ្ដជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗ រួមទាំងការកែលម្អសេវាកម្ម និងដំណើរការរបស់យើងខ្ញុំ ដើម្បីជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយទើប Liberty Technology យើងខ្ញុំបានចុះហត្ថលេខា MOU ជាមួយក្រុមហ៊ុន Casso ដើម្បីផ្ដោតសំខាន់លើការសហការគ្នាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ។

តាមរយៈការបន្តធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យាថ្មីៗ អតិថិជនរបស់យើងខ្ញុំអាចមានទំនុកចិត្តបានថាពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីជាច្រើនពីបច្ចេកវិទ្យាចុងក្រោយបំផុត។

Liberty Technology signed MOU with Casso

អំពី Casso

Casso គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសវៀតណាម និងជាអ្នកត្រួសត្រាយផ្លូវខាងដាក់បញ្ចូលមុខងារធនាគារដោយប្រើប្រាស់ប្រព័ន្ធបើកចំហរនៅក្នុងប្រទេសវៀតណាម។

Casso អាចដោះស្រាយបញ្ហាប្រឈមផ្សេងៗខាងផ្នែកហិរញ្ញវត្ថុ រួមទាំងផ្តល់ដំណោះស្រាយដែលសមស្របដល់អតិថិជន ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការ និងលើកកំពស់ភាពប្រកួតប្រជែងសម្រាប់អាជីវកម្មវៀតណាមទៅក្នុងទីផ្សារពិភពលោក។

ដំណើរនៃការអភិវឌ្ឍន៍៖ ការរួមសហការគ្នា ដើម្បីធ្វើការផ្លាស់ប្តូរ

MOU រវាងក្រុមហ៊ុន Liberty Technology និង Casso បានបង្ហាញពីចក្ខុវិស័យរួមគ្នានៃការស្វែងរកឱកាសថ្មីៗ ការពង្រឹងប្រតិបត្តិការ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ទីផ្សារ។

ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងធនធាន ដែលអាចឱ្យក្រុមហ៊ុនទាំងពីរទទួលបាននូវព័ត៌មានគម្រោងបច្ចេកវិទ្យាសំខាន់ៗ និងបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

Liberty Technology signed MOU with Casso

Liberty Technology បានកត់សម្គាល់ថាការរួមសហការគ្នាជាមួយដៃគូកំពូលនឹងអាចជួយជំរុញដល់ដំណើរអភិវឌ្ឍន៍របស់ពួកយើង។ ហេតុដូច្នេះហើយ ទើបកិច្ចព្រមព្រៀងជាមួយ Casso នឹងបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពជោគជ័យ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំផលវិជ្ជមាននៅក្នុងវិស័យបច្ចេកវិទ្យា និងនាំនូវដំណោះស្រាយថ្មីៗសម្រាប់ទូទាត់ប្រាក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនទាំងពីរបានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតផលិតផលថ្មី និងនាំសេវាកម្មហិរញ្ញវត្ថុទំនើបៗមកកាន់ទីផ្សារកម្ពុជា តាមរយៈការចាប់ផ្តើមដំណើររួមគ្នាដ៏គួរឱ្យរំភើបនេះ។ ពួកយើងជឿជាក់ថាពួកយើងនឹងធ្វើឲ្យបទពិសោធន៍របស់អតិថិជនកាន់តែមានភាពប្រសើរឡើង ជាពិសេសពួកយើងនឹងខិតខំប្រឹងប្រែងក្នុងការជំរុញភាពអភិវឌ្ឍន៍នៅទីផ្សារកម្ពុជាផងដែរ។

]]>
https://libertytechnology.co/km/liberty-technology-and-casso-join-forces-to-transform-online-payment-solutions-in-cambodia/feed/ 0
ពិធីចុះហត្ថលេខាលើMOUរវាងLIBERTY TECHNOLOGY និង BONDOUL៖ អភិវឌ្ឍធនធានមនុស្សសម្រាប់ទីផ្សារពត៏មានវិទ្យានៅកម្ពុជា https://libertytechnology.co/km/mou-signing-between-liberty-technology-and-bondoul/ https://libertytechnology.co/km/mou-signing-between-liberty-technology-and-bondoul/#respond Fri, 01 Dec 2023 09:47:44 +0000 https://libertytechnology.co/?p=1885 នៅល្ងាចថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 ពិធីចុះហត្ថលេខាដ៏ជោគជ័យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង Liberty Technology និង Bondoul បានប្រព្រឹត្តឡើងទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម King’s View ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

MOU នេះបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល និងបង្កើតវេទិការឹងមាំមួយសម្រាប់ការចែករំលែកធនធាន បទពិសោធន៍ និងការទាញយកសក្តានុពលរបស់ភាគីទាំងពីរក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។

Liberty Technology គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដែលមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយកម្រិតខ្ពស់ក្នុងពាណិជ្ជកម្ម សេវាកម្ម និងហិរញ្ញវត្ថុតាមរយៈការចែកចាយsoftware ប្រតិបត្តិការប្រព័ន្ធ មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅប្រទេស (ODC) គេហទំព័រ និងកម្មវិធីទូរស័ព្ទ។

យើងបង្កើតភាពជាដៃគូថ្មីយ៉ាងសកម្មជាមួយដៃគូបច្ចេកវិទ្យាផ្សេងទៀត ដើម្បីអភិវឌ្ឍ និងផ្តល់នូវ ដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ទីផ្សារកម្ពុជា។ ជាពិសេស យើងផ្តោតលើការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ព្រោះយើងយល់ថា មនុស្សជាកត្តាស្នូលនាំទៅរកភាពជោគជ័យ។ ដូច្នេះហើយ យើងមានមោទនភាពក្នុងការប្រកាសពីកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Bondoul ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេមួយ ដែលគាំទ្រនិស្សិតក្នុងកម្មវិធីកម្មសិក្សា និងការអភិវឌ្ឍន៍អាជីពនៅកម្ពុជា។

MOU នេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ Liberty Technology និង Bondoul ដើម្បីស្វែងរកឱកាសថ្មីៗ ពង្រីកប្រតិបត្តិការ និងអភិវឌ្ឍទីផ្សារ។ តាមរយៈការចែករំលែកចំណេះដឹង បច្ចេកទេស និងធនធាន ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាចាប់យកគម្រោងបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ ហើយឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ទីផ្សារ។

Bondoul – ជាវេទិកាដ៏មានសក្ដានុពលដែលភ្ជាប់និស្សិតជាមួយនឹងឱកាសកម្មសិក្សាដ៏ល្អបំផុត

Bondoul ដែលជាការចាប់ផ្តើមអាជីវកម្មដ៏សាទរក្នុងប្រទេសកម្ពុជា មានគោលបំណងក្លាយជាវេទិកាឈានមុខគេដែលភ្ជាប់និស្សិតជាមួយនឹងឱកាសកម្មសិក្សាដ៏ល្អបំផុត។ Bondoul ផ្តល់សេវាកម្មផ្សេងៗដើម្បីគាំទ្រដល់និស្សិតក្នុងកម្មវិធីកម្មសិក្សា និងការអភិវឌ្ឍន៍អាជីព។ សេវាកម្មទាំងនេះផ្តល់នូវការរៀបចំដ៏ទូលំទូលាយ ការប្រឹក្សា និងការគាំទ្រក្នុងការស្វែងរកស្ថាប័នផ្ចាស់ផ្ទះសមរម្យ។

ក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីកម្មសិក្សាក្រៅម៉ោង និងពេញម៉ោង ជាមួយនឹងតម្លៃដែលអាចបត់បែនបាន ដោយប្តេជ្ញាផ្តល់នូវវេទិកាដែលអាចទុកចិត្តបាន និងងាយស្រួលប្រើ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកឱកាសកម្មសិក្សាគុណភាពខ្ពស់។

ដោយផ្អែកលើការប្តេជ្ញាចិត្តរួម និងចក្ខុវិស័យរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង Liberty Technology និង Bondoul បានទទួលភាពជោគជ័យ ដោយបន្សល់ទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ។

អនាគតដ៏ត្រចះត្រចង់ជាមួយនឹងឱកាសថ្មីៗជាច្រើនបានបើកចេញពីពិធីចុះហត្ថលេខានេះ។ Liberty Technology នឹងក្លាយជាក្រុមហ៊ុនល្បីឈ្មោះដែលផ្តល់ឱកាសកម្មសិក្សាសម្រាប់និស្សិតដែលមានទេពកោសល្យ។ វាក៏នឹងប្រមូលផ្តុំធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា ដើម្បីបម្រើដល់ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន រួមចំណែកក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយគុណភាពទៅដ​​ល់ទីផ្សារកម្ពុជា។

]]>
https://libertytechnology.co/km/mou-signing-between-liberty-technology-and-bondoul/feed/ 0