ព្រឹត្តិការណ៍ចុងក្រោយបំផុត – Liberty Technology https://libertytechnology.co Mon, 04 Mar 2024 03:30:12 +0000 km hourly 1 https://wordpress.org/?v=6.6.1 https://libertytechnology.co/wp-content/uploads/2023/12/cropped-Favicon-2-32x32.png ព្រឹត្តិការណ៍ចុងក្រោយបំផុត – Liberty Technology https://libertytechnology.co 32 32 ការណែនាំខ្លីៗអំពីការចែកចាយ Software https://libertytechnology.co/km/a-short-introduction-to-software-distribution/ https://libertytechnology.co/km/a-short-introduction-to-software-distribution/#respond Mon, 11 Dec 2023 08:03:48 +0000 https://libertytechnology.co/?p=1926 ប្រសិនបើលោកអ្នកបានឮអំពីការចែកចាយsoftware ប៉ុន្តែលោកអ្នកនៅមិនទាន់យល់ច្បាស់អំពីរបៀបដំណើរការ និងមូលហេតុសំខាន់ៗរបស់វា កុំបារម្ភទៀតអី! ចាំនាងខ្ញុំជួយណា!

នាងខ្ញុំឈ្មោះ Jane មកពី Liberty Technology ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ថ្ងៃនេះ នាងខ្ញុំសរសេរប្លក់នេះឡើង ដើម្បីពន្យល់ពីមូលដ្ឋានគ្រឹះនៃការចែកចាយsoftware ដើម្បីធ្វើឱ្យលោកអ្នកងាយយល់។

តើអ្វីទៅជាការចែកចាយsoftware?

នៅក្នុងពាក្យយ៉ាងសាមញ្ញ ការចែកចាយsoftwareគឺពាក់ព័ន្ធជាមួយនឹងការបំបែកsoftwareជាផ្នែកតូចៗ ដើម្បីចែករំលែកវាជាមួយអ្នកដទៃដែលចង់ប្រើប្រើប្រាស។ ការចែករំលែកនេះអាចកើតឡើងតាមរយៈវិធីសាស្រ្តផ្សេងៗដូចជាតាមបណ្តាញ គេហទំព័រ ឬ Server ជាដើម។ វាក៏អាចពាក់ព័ន្ធនឹងការបង្កើតកម្មវិធី ឬការទាញយកកម្មវិធីនៅលើគេហទំព័រផងដែរ។ ជារួម វាគឺអំពីការចែករំលែកកម្មវិធីទាំងរបស់អ្នកផ្ទាល់ និងរបស់អ្នកដទៃ។

ទម្រង់ចែកចាយsoftware

ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់

ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់គឺជាវិធីសាមញ្ញបំផុតក្នុងការចែករំលែកsoftware។ លោកអ្នកអាចចម្លងឯកសារមួយហើយផ្តល់ឱ្យអ្នកផ្សេងទៀតដូចជាការចែករំលែកតន្ត្រី ដោយចម្លងវាទៅក្នុង Thumb Drive USB ឬ DVD ជាដើម។ ប៉ុន្តែការធ្វើដូចនេះក៏នាំមកនូវគ្រោះថ្នាក់ច្រើនផងដែរ។ ប្រសិនបើលោកអ្នកបាត់បង់ការគ្រប់គ្រងនៃឯកសារទាំងនេះ អ្នកដទៃដែលមាន Thumb Drive USB ឬ DVD របស់អ្នកអាចចូលប្រើប្រាស់វាបានទាំងអស់។

ឯកសារ ZIP

លោកអ្នកអាចខ្ចប់អ្វីៗគ្រប់យ៉ាង ដើម្បីបញ្ចូលទៅក្នុងឯកសារ ZIP បន្ទាប់មកផ្ញើតាមរយៈអ៊ីមែល ឬចែករំលែកវានៅកន្លែងសាធារណៈ ដែលជាវិធីសុវត្ថិភាព និងសាមញ្ញបំផុតក្នុងការចែករំលែកកម្មវិធី។

zip files

ខណៈពេលដែលវិធីសាស្ត្រនេះមានប្រសិទ្ធភាព វាក៏ពាក់ព័ន្ធជាមួយនឹងជំហានបន្ថែមមួយចំនួន។ ដើម្បីធ្ប្រាកដថាអ្នកដទៃទទួលបានឯកសារត្រឹមត្រូវ និងព័ត៌មានបន្ថែម លោកអ្នកត្រូវតែប្រាប់ពួកគេពីកន្លែងដែលត្រូវរកឯកសារទាំងនេះ មុនពេលពួកគេបើកវា។ ប្រសិនបើលោកអ្នកចង់តាមដានថាតើអ្នកណាទាញយកឯកសារនោះ លោកអ្នកត្រូវតែបញ្ចូលលេខកូដនៅក្នុងឯកសារ ZIP នោះ។ ដូចគ្នាផងដែរ

សូមលោកអ្នកប្រុងប្រយ័ត្នលើការផ្ញើឯកសារតាមអ៊ីមែល ពីព្រោះការផ្ញើទិន្នន័យធំតាមអ៊ីនធឺណិតអាចបង្កើនហានិភ័យនៃការត្រូវបានគេលួចចូល។

ភាគីទីបីដើម្បីផ្តល់សេវាចែកចាយ

អ្នកចែកចាយ Software អាចជួយអ្នកបង្កើតឧបករណ៍ជាច្រើនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលទាញយកកម្មវិធី អាប់ដេត ស្វែងរកកម្មវិធីថ្មី និងគ្រប់គ្រងអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនខ្លះបានផ្តល់ជូននូវដំណោះស្រាយទាំងអស់ក្នុងមួយផ្នែក ចំណែកក្រុមហ៊ុនខ្លះទៀតមានការផ្ដល់នូវដំណោះស្រាយដាច់ដោយឡែកតាមផ្នែកនីមួយៗ។

មិនថាលោកអ្នកប្រើប្រាស់មធ្យោបាយណាក៏ដោយ ការប្រើប្រាស់ដំណោះស្រាយខាងក្រៅអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ផ្តោតលើការបង្កើតកម្មវិធីដ៏អស្ចារ្យយ៉ាងងាយស្រួលបំផុត។ ការប្រើប្រាស់ភាគីទីបីដើម្បីផ្តល់សេវាចែកចាយមានន័យថា លោកអ្នកមិនចាំបាច់បង្កើតអ្វីៗទាំងអស់តាំងពីដំបូងឡើយ ជាពិសេសប្រសិនជាអ្នកចង់បើកដំណើរការកម្មវិធីមួយបានឆាប់រហ័ស។

ការចែកចាយតាមរយៈពពក (Cloud)

ឥឡូវនេះ ពួកយើងនឹងពិភាក្សាអំពីប្រព័ន្ធចែកចាយ Software ដែលមានមូលដ្ឋានលើពពក (Cloud) ។ មធ្យោបាយដ៏ពេញនិយមមួយគឺតាមរយៈ Software Configuration Management and Control (SCCM) ។ វាប្រើប្រាស់ផលិតផលមជ្ឈមណ្ឌលលើប្រព័ន្ធរបស់ Microsoft ដើម្បីដាក់កម្មវិធីដោយស្វ័យប្រវត្តិនៅលើកុំព្យូទ័រជាច្រើន។ ជាមួយចំណុចនេះ អ្នកគ្រប់គ្រងអាចកំណត់ពេលភារកិច្ចណាមួយ ដើម្បីឱ្យដំណើរការនៅពេលដែលជាក់លាក់ ជុំវិញពិភពលោក។ ពួកគេក៏អាចពិនិត្យមើលការដំឡើង និងដោះស្រាយបញ្ហាប្រសិនបើចាំបាច់ពីចម្ងាយផងដែរ។

ប៉ុន្តែ SCCM ក៏មានបញ្ហាធំពីរដែរ។ ទីមួយ វាមានតម្លៃថ្លៃណាស់ ដែលទាមទារការចំណាយរាប់ពាន់ដុល្លារក្នុងមួយឆ្នាំ ដោយផ្អែកលើចំនួនកុំព្យូទ័រដែលនាយកដ្ឋាន IT គ្រប់គ្រង។ ទីពីរ វាត្រូវការការអាប់ដេតជាប្រចាំដើម្បីរក្សាការប្រើប្រាស់ដោយមានប្រសិទ្ធិភាព។ ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរទៅការដំឡើងដោយផ្ទាល់វិញបន្ទាប់ពីពីរបីឆ្នាំដោយសារតែការចំណាយដ៏ច្រើននេះ។ នេះហើយជាមូលហេតុដែល SCCM ត្រូវបានគេប្រើជាញឹកញាប់ជាមួយវិធីសាស្រ្តពីមុនៗដើម្បីធ្វើការជាមួយ Hardware software និងប្រព័ន្ធប្រតិបត្តិការចាស់ៗ។

អ្នកផ្តល់សេវាពីខាងក្រៅ

មួយវិញទៀត លោកអ្នកក៏អាចពិចារណាអំពីការបង្ហោះ និងផ្តល់កម្មវិធីដោយផ្ទាល់ពីអ៊ីនធឺណិតផងដែរ។ ជំនួសឱ្យការពឹងផ្អែកលើserverតែមួយ លោកអ្នកអាចពឹងផ្អែកលើអ្នកផ្តល់សេវាពីខាងក្រៅដែលអាចរៀបចំកម្មវិធីសម្រាប់អតិថិជនម្នាក់ៗ។ ឧទាហរណ៍៖ Windows App Store ជាដើម។ នៅទីនេះ លោកអ្នកអាចដំឡើងកម្មវិធីដាច់ដោយឡែក ឬរួមគ្នាបាន។ ការធ្វើនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមួយដាក់កម្មវិធីនីមួយៗដោយផ្អែកលើមុខងាររបស់ពួកគេ ជាជាងធ្វើឱ្យអ្នកប្រើប្រាស់គ្រប់រូបទិញឈុតកម្មវិធីដូចគ្នា។ អ្នកប្រើប្រាស់អាចចូលទៅប្រើប្រាស់កម្មវិធីទាំងអស់ដែលមានសម្រាប់ពួកគេភ្លាមៗ។

ការព្រួយបារម្ភអំពីការចែកចាយsoftware

security concerns

ដូចដែលនាងខ្ញុំបានលើកឡើងនៅខាងលើ អ្នកប្រើប្រាស់អាចជួបនូវបញ្ហាជាច្រើន ដើម្បីធានាបាននូវការចែកចាយកម្មវិធីដោយរលូន និងសុវត្ថិភាព។ បញ្ហាផ្សេងៗមានទៀតដូចខាងក្រោម៖

  • ការចូលប្រើដោយគ្មានការអនុញ្ញាត ការបំពានទិន្នន័យ ឬការលេចធ្លាយក្នុងអំឡុងពេលដំណើរការចែកចាយ។
  • ការធានានូវភាពត្រឹមត្រូវនៃកម្មវិធី និងការការពារនូវកែប្រែដែលគ្មានការអនុញ្ញាតអំឡុងពេលចែកចាយ។
  • ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងធានាថាមានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចចូលប្រើប្រាស់ និងចែកចាយកម្មវិធីបាន។
  • ធានាថាការចែកចាយ Software អនុលោមតាមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់។
  • កម្មវិធីដែលឆ្លងមេរោគ ឬមេរោគ។
  • ត្រូវប្រាកដថាកម្មវិធីអាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ និងបរិស្ថានផ្សេងៗគ្នា។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនេះ គំរូចែកចាយsoftware ជាច្រើនត្រូវបានបង្កើតឡើង ដែលខ្ញុំនឹងណែនាំនៅក្នុងផ្នែកបន្ទាប់នេះ។

គំរូចែកចាយsoftwareផ្សេងៗគ្នា

On-premises software

ជាមួយនឹង On-premises software អតិថិជនអាចដំឡើង និងថែរក្សាកម្មវិធីផងដែរ។ ពួកគេអាចរៀបចំ និងគ្រប់គ្រងhardwareដែលពួកគេត្រូវការផងដែរ។ លើសពីនេះ អតិថិជនភាគច្រើនអាចទទួលខុសត្រូវលើការរក្សាទិន្នន័យផ្ទាល់ឱ្យមានសុវត្ថិភាព។

ការមាន On-premises software អាចចែកចាយការចំណាយក្នុងការផ្តល់ឱ្យនិងការផ្តល់អាជ្ញាប័ណ្ណsoftware។ On-premises software អាចនឹងបញ្ចប់នៅកន្លែងដែលមិនអាចភ្ជាប់អ៊ីនធឺណិតបាន។ នេះមានន័យថា ពួកគេមិនអាចទទួលបានការអាប់ដេតដោយស្វ័យប្រវត្តិ ឬពិនិត្យមើលអាជ្ញាប័ណ្ណរបស់អតិថិជននៅលើអ៊ីនធឺណិតបានទេ។

 

កម្មវិធីដែលមានមូលដ្ឋានលើពពកកាន់តែមានភាពប្រសើរឡើង ហើយ On-premises software អាចនឹងមិនសូវពេញនិយម។ On-premises software មិនផ្តល់អត្ថប្រយោជន៍ច្រើនទេបើប្រៀបធៀបទៅនឹងការប្រើប្រាស់ពពក ប៉ុន្តែវានៅតែប្រើប្រាស់ជាធម្មតានៅក្នុងតំបន់ដូចជា ផ្នែកស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងការផលិត ដោយសារវាជាអ្វីដែលមនុស្សធ្លាប់ប្រើ។

ប៉ុន្តែមានរឿងសំខាន់មួយទៀតអំពីដំណោះស្រាយ On-premises នោះគឺកម្មសិទ្ធិ។ ប្រសិនបើអាជីវកម្មដឹងច្រើនអំពីការដោះស្រាយ IT សម្រាប់ On-premises softwareនោះ វាសាកសមសម្រាប់ពួកគេក្នុងការធ្វើជាម្ចាស់នៃដំណើរការទាំងនេះ ជំនួសឱ្យការពឹងផ្អែកលើពពក។ ដូចគ្នាផងដែរ ការដែលអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងអំពីសុវត្ថិភាពទិន្នន័យគឺជាចំណុចមួយដ៏ធំមួយដែលអាជីវកម្មមួយចំនួននៅតែមានអារម្មណ៍ប្រសើរជាងមុនដោយប្រើ On-premises software។

Softwareជាសេវាកម្ម (SaaS)

SaaS ឬ Softwareជាសេវាកម្ម មានន័យថាការប្រើប្រាស់កម្មវិធីដែលមានមូលដ្ឋានលើពពក។ នៅក្នុង SaaS កុំព្យូទ័រស្ទើរតែទាំងអស់ស្ថិតនៅក្នុងពពក ហើយមជ្ឈមណ្ឌលទិន្នន័យបានដំណើរការដោយកម្មវិធី។ អ្នកដែលប្រើប្រាស់ SaaS ជាធម្មតាត្រូវបង់ថ្លៃជាប្រចាំខែ ឬប្រចាំឆ្នាំដើម្បីប្រើប្រាស់កម្មវិធីទាំងនេះ រួចរក្សាទុកវានៅក្នុងពពក ដែលជាមូលហេតុដែលវាត្រូវបានគេហៅថាជា Softwareជាសេវាកម្ម។

SaaS

SaaS មានអត្ថប្រយោជន៍ជាច្រើនលើ on-premises software ។ វាចំណាយតិច ដោយសារអ្នកមិនចាំបាច់ចំណាយច្រើនលើកុំព្យូទ័រដូចអ្នកធ្វើជាមួយ on-premises software នោះទេ។ កម្មវិធី SaaS ក៏ងាយស្រួលក្នុងការពង្រីកផងដែរ ពីព្រោះអ្នកអាចទទួលបានទំហំផ្ទុកបន្ថែម ឬថាមពលដំណើរការយ៉ាងងាយស្រួលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។ 

សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលមិនមានអ្នកជំនាញ IT ឬមិនមានលទ្ធភាពទិញ SaaS គឺសាកសមបំផុត។ មុខងារ IT សំខាន់ៗបានផ្ទេរទៅដល់អ្នកផ្តល់សេវាពពក ហើយអាជីវកម្មទាំងនេះគ្រាន់តែត្រូវការគ្រប់គ្រងមុខងារ IT ជាមូលដ្ឋានប៉ុណ្ណោះ។ លើសពីនេះទៀត ប្រសិនជាលោកអ្នកមានបញ្ហាណាមួយ អ្នកផ្តល់សេវាពពកអាចជួយពីចម្ងាយបាន។

ហេដ្ឋារចនាសម្ព័ន្ធជាសេវាកម្ម (IaaS) និង វេទិកាជាសេវាកម្ម (PaaS)

IaaS និង PaaS គឺជាការបំរែបំរួលពីរផ្សេងទៀតនៃគំរូ SaaS ។

IaaS គឺជាមធ្យោបាយនៃការគ្រប់គ្រងធនធានកុំព្យូទ័រ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងសមត្ថភាពផ្ទុកក្នុងពពក។ វាបានដាក់ធ្វើតាមគំរូ SaaS ប៉ុន្តែមានសារៈសំខាន់ និងមុខងារផ្សេងគ្នា។ វាផ្តល់អត្ថប្រយោជន៍ស្រដៀងគ្នាក្នុងការធ្វើការងារទាំងនេះទាំងស្រុងនៅលើកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក។

PaaS គឺជាដំណោះស្រាយលើពពកសម្រាប់ត្រួតពិនិត្យការអភិវឌ្ឍន៍ផលិតផល Software។ PaaS ផ្តោតលើការផ្តល់ជូននូវបរិយាកាសសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើតេស្តនៅក្នុងពពក។ លើសពីនេះ PaaS បានធ្វើអោយ កិច្ចសហការក្នុងចំណោមក្រុមផ្សេងៗគ្នាប្រសើរឡើង ដោយផ្តល់នូវកន្លែងអភិវឌ្ឍន៍និម្មិត ដែលអាចចូលប្រើប្រាស់បានពីគ្រប់ទីកន្លែងក្នុងពិភពលោក។

គុណសម្បត្តិនៃការធ្វើការជាមួយអ្នកចែកចាយsoftware

ការផ្ញើsoftwareគឺស្រដៀងគ្នានឹងការដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុនវេចខ្ចប់ផលិតផលរបស់ពួកគេទៅក្នុងកម្មវិធីដំឡើង កញ្ចប់ ឬឌីស ដោយផ្នែកនីមួយៗមានស្លាកយ៉ាងច្បាស់លាស់។ នៅពេលទទួលបានការបញ្ជាទិញ អតិថិជនត្រូវដំឡើងអ្វីៗគ្រប់យ៉ាងនៅលើកុំព្យូទ័ររបស់ពួកគេ ហើយបន្ទាប់មកពួកគេអាចជ្រើសរើស និងប្រើប្រាស់កម្មវិធីណាមួយពីកម្មវិធីដំឡើង។

អត្ថប្រយោជន៍ដ៏សំខាន់មួយនៃការសហការជាមួយអ្នកចែកចាយsoftware គឺការសន្សំការចំណាយ។

handshake

 

អ្នកចែកចាយជាធម្មតាគិតប្រាក់តិចជាងក្រុមហ៊ុនដែលបង្កើតកម្មវិធី ដែលអនុញ្ញាតឱ្យអ្នកទិញរីករាយនឹងកិច្ចព្រមព្រៀងល្អជាង លក្ខណៈពិសេស ព្រមទាំងជំនួយបន្ថែម។

ការប្រើប្រាស់បែបនេះ ក៏ផ្តល់នូវភាពបត់បែនផងដែរ។ ដោយសារអ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រងនៅកន្លែងតែមួយ លោកអ្នកអាចកំណត់វិធីចែកចាយរបស់អ្នកបានយ៉ាងងាយស្រួល។ ឧទាហរណ៍ លោកអ្នកអាចផ្តល់ជូន subscription ដែលអតិថិជនទទួលបានការអាប់ដេតប្រចាំខែជាមួយនឹងមុខងារ និងការជួសជុលថ្មីៗ ឬអ្នកអាចឱ្យពួកគេបង់ប្រាក់សម្រាប់ការដំឡើងនីមួយៗដាច់ដោយឡែកបាន។ ជម្រើសទាំងពីរអាចផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើតម្លៃ និងធានាបាននូវការទូទាត់ដោយយុត្តិធម៌ពីមនុស្សគ្រប់គ្នា។

សូមពិចារណាប្រើប្រាស់សេវាកម្មចែកចាយកម្មវិធីរបស់ Liberty Technology ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ពួកយើងផ្តោតលើចំណុចសំខាន់ៗដូចជា សុវត្ថិភាព ភាពងាយស្រួលសម្រាប់អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់។ ម៉ូដែលផ្អែកលើការជាវរបស់យើងផ្តល់ជូននូវលក្ខណៈពិសេស និងការអាប់ដេត ជាមួយនឹងផែនការដែលបំពេញតម្រូវការអ្នកប្រើប្រាស់ផ្សេងៗ។

ឧស្សាហកម្មដែលត្រូវការការចែកចាយsoftware

edtech

ស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការចែកចាយsoftware ដោយសារតែការរីករាលដាលនៃវិស័យផ្សេងៗ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនដែលបានបញ្ជាក់៖ 

  • ការលក់ដូរ ឬម៉ាត៖ សម្រាប់ការគ្រប់គ្រងសារពើភ័ណ្ឌ ដំណើរការលក់ និងផ្តល់បទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិត។
  • ភោជនីយដ្ឋាន៖ សម្រាប់គ្រប់គ្រងប្រព័ន្ធលក់ ការបញ្ជាទិញតាមអ៊ីនធឺណិត ការគ្រប់គ្រងការកក់ និងប្រព័ន្ធបង្ហាញពីផ្ទះបាយ។
  • អចលនទ្រព្យ និងការជួល៖ សម្រាប់ការគ្រប់គ្រងអចលនទ្រព្យ ការទំនាក់ទំនងអ្នកជួល និងដំណើរការប្រតិបត្តិការជួល។
  • ការគ្រប់គ្រងសាលារៀន៖ សម្រាប់ប្រព័ន្ធព័ត៌មានសិស្ស កាលវិភាគថ្នាក់ និងការចែកចាយធនធានអប់រំ។
  • ការថែទាំសុខភាព៖ សម្រាប់ការគ្រប់គ្រងកំណត់ត្រាអ្នកជំងឺ រូបភាពវេជ្ជសាស្ត្រ និងប្រព័ន្ធព័ត៌មានថែទាំសុខភាព។
  • Fintech៖ ដើម្បីចែកចាយកម្មវិធីហិរញ្ញវត្ថុ គ្រប់គ្រងប្រតិបត្តិការ និងធានាសុវត្ថិភាពធនាគារអនឡាញ។
  • អចលនទ្រព្យ៖ សម្រាប់ការគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងប្រតិបត្តិការ។
  • បច្ចេកវិទ្យាអប់រំ (Edtech)៖ សម្រាប់ប្រព័ន្ធគ្រប់គ្រងការរៀនសូត្រ កម្មវិធីអប់រំ និងវេទិកាសិក្សាតាមអេឡិចត្រូនិក។

Liberty Technology បានផ្តល់ជូននូវសេវាកម្មចែកចាយ software នៅក្នុងឧស្សាហកម្មទាំងអស់នេះ ហើយពួកយើងប្តេជ្ញានូវការបំពេញតម្រូវការផ្សេងៗរបស់អតិថិជននៅទូទាំងវិស័យផ្សេងៗ។

សេចក្តីសន្និដ្ឋាន

នៅក្នុងយុគសម័យនៃឌីជីថលនេះ ការចែកចាយSoftware មិនមែនគ្រាន់តែជាភាពចាំបាច់ប៉ុណ្ណោះទេ។ វាជាយុទ្ធសាស្ត្រចាំបាច់ផងដែរ ពីព្រោះវាបានផ្តល់ប្រយោជន៍ដល់អាជីវកម្ម ដើម្បីរក្សានូវការប្រកួតប្រជែង ការឆ្លើយតបទៅនឹងទីផ្សារ និងការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា។

តាមរយៈការជ្រើសរើស Liberty Technology គឺការជ្រើសរើសយុទ្ធសាស្រ្តដែលនាំមកនូវភាពជោគជ័យ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព ការផ្ដល់នូវដំណោះស្រាយដ៏ទំនើប គឺដើម្បីចែកចាយsoftware មួយដែលល្អបំផុតសម្រាប់លោកអ្នក។

ហ្វេសប៊ុកផ្លូវការ៖ Liberty Technology

គេហទំព័រ៖  https://libertytechnology.co/

LinkedIn៖ https://www.linkedin.com/company/liberty-technology-company/

អ៊ីមែល៖ info@libertytechnology.co

Hotline: +855 23 868 683

]]>
https://libertytechnology.co/km/a-short-introduction-to-software-distribution/feed/ 0
កញ្ចប់ដំណោះស្រាយបញ្ហា Software: បង្កើនប្រសិទ្ធភាព និងភាពបត់បែនដ៏ទំនើបសម្រាប់អាជីវកម្ម https://libertytechnology.co/km/software-packaging-solutions-for-modern-businesses/ https://libertytechnology.co/km/software-packaging-solutions-for-modern-businesses/#respond Mon, 11 Dec 2023 06:54:49 +0000 https://libertytechnology.co/?p=1923 នៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ ការដាក់ចេញនូវសេវាកម្មណាមួយឱ្យប្រើប្រាស់ដោយរលូន និងការគ្រប់គ្រងកម្មវិធី គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។ Liberty Technology ជាក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខមួយនៅក្នុង ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា ដែលពួកយើងមានផ្តល់ជូននៅកញ្ចប់ដំណោះស្រាយ software ដោយមានប្រសិទ្ធភាព ភាពច្នៃប្រឌិត នឹងកំណត់ឡើងវិញពីរបៀបប្រឈមមុខនូវបញ្ហានៃបច្ចេកវិទ្យាព័ត៌មានទំនើប។

អត្ថបទនេះនឹងជួយអ្នកអោយស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីសារៈសំខាន់នៃការជ្រើសរើសកញ្ចប់ដំណោះស្រាយ Software នឹងការស្រាវជ្រាវពីប្រធានបទល្បីៗ នឹងថ្មីៗក្នុងពេលបច្ចុប្បន្ន ប៉ុន្តែដំបូងយើងត្រូវយល់ថាអ្វីដែលជាកញ្ចប់ Software ជាមុនសិន។ 

អ្វីទៅជាកញ្ចប់ Software?

កញ្ចប់ software របស់យើងមានការប្រមូលផ្តុំនូវគ្រប់ផ្នែកនៃកម្មវិធីនឹងឯកសារកំណត់រួមក្នុងកញ្ចប់តែមួយ។ គោលដៅ ចម្បងរបស់យើងគឺបង្កើតឯកតារួមមួយដើម្បីងាយស្រួលសម្រាប់ការចែកចាយ និងការដំឡើងប្រកបដោយប្រសិទ្ធភាពនៅ គ្រប់ប្រព័ន្ធផ្សេងៗ។

អគុណទៅដល់កញ្ចប់ Software, ការដំឡើង Software នឹងការថែទាំមានភាពបត់បែន និងងាយស្រួលជាងមុន មិនតែប៉ុណ្ណោះ ពួកយើងក៏ផ្តល់ជូននូវភាពងាយស្រួល និង ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់កម្មវិធីផងដែរ

ហេតុអ្វីបានជាកញ្ចប់ Software មានសារៈសំខាន់?

Why Is Software Packaging Important?

សារៈសំខាន់នៃកញ្ចប់ software របស់ពួកយើង គឺស្ថិតលើសម្ថភាពការសម្រួលដល់ការចែកចាយ និងការគ្រប់គ្រងកម្មវិធី

នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវកម្មរបស់លោកអ្នក។ ដំណើរការនេះផ្តោតលើការការបញ្ចូលគ្នាក្នុងកញ្ចប់ software តែមួយដើម្បីងាយស្រួលក្នុងការរៀបចំ, ចែកចាយ នឹងគ្រប់គ្រង។

ពួកយើងមកជាមួយនឹងសម្ថភាពនៃការគ្រប់គ្រង, កញ្ចប់ software ដែលជួយសម្រួលដល់អ្នកគ្រប់គ្រងផ្នែក IT ដើម្បីងាយស្រួលគ្រប់គ្រងគ្រប់កំណែទាំងអស់, ការធ្វើបច្ចុប្បន្នភាព និងជួយកម្មវិធីថ្មីៗអោយប្រកបដោយប្រសិទ្ធភាព។

កញ្ចប់នេះគឺបង្កើនសមត្ថភាពត្រួតពិនិត្យ និងធានាឱ្យមានភាពស៊ីសង្វាក់គ្នាគ្រប់ប្រព័ន្ធស្របពេលដែលកាត់បន្ថយហានិភ័យ

ឬភាពមិនស្មើរគ្នានៃការគ្រប់គ្រង software

លើស​ពី​នេះ​ទៅ​ទៀតកញ្ចប់ software ក៏មានចំណែកក្នុងការកែ​លម្អ​បទ​ពិសោធ​អ្នក​ប្រើផងដែរ។ ងាយស្រួលដល់ការ ដំឡើង និងការដាក់ឱ្យប្រើប្រាស់ ព្រមទាំងជួយអោយអ្នកប្រើប្រាស់អាចសន្សំពេលវេលានឹងកម្លាំងកាយផងដែរ ធានាជូនអ្នកប្រើប្រាស់នូវការប្រើកម្មវិធីដោយរលូន និងគ្មានបញ្ហា។

សរុបមកដំណើរការនៃកញ្ចប់ software របស់យើង គឺជាជំហានដ៏សំខាន់មួយនៅក្នុងសង្វាក់ផលិតកម្ម software នឹង

ជាការគ្រប់គ្រងពិសេសក្នុងសហគ្រាសនានា ដែលទាមទារប្រសិទ្ធភាពខ្ពស់ និងស្ថិរភាព។

គុណសម្បត្តិខ្លីៗនៃកញ្ចប់ Software

កាត់បន្ថយការចំណាយក្នុងការប្រើប្រាស់ IT

ការថែរក្សា software ជាញឹកញាប់បានបង្កើតបានជាការចំណាយមួយផ្នែកយ៉ាងច្រើនសម្រាប់អ្នកដែលជាម្ចាស់កម្មសិទ្ធ (TCO)។ កញ្ចប់ software របស់  Liberty Technology គឺជាដំណោះស្រាយបញ្ហាយ៉ាងម៉ត់ចត់ដោយធានាថា កម្មវិធីបានធ្វើការពិនិត្យយ៉ាងល្អមុនពេលទៅដល់អ្នកប្រើប្រាស់។ ការធ្វើបែបនេះបានកាត់បន្ថយលើការចំណាយនៃការថែទាំ, កែតម្រូវ និងសន្សំពេលវេលាដែលត្រូវបានចំណាយលើការ ថែទាំកម្មវិធី។

ការព្យាករណ៍លើការចំណាយ

កញ្ចប់ software របស់ Liberty Technology ជារឿយៗបានផ្តល់ជូនជាតម្លៃថេរមួយដោយផ្អែកលើបរិមាណ និងភាពស្មុគស្មាញនៃកញ្ចប់កម្មវិធី។ ការបង្ហាញនូវតម្លៃថេរនឹងលក្ខខណ្ឌប្រកបដោយតម្លាភាពជួយឱ្យអាជីវកម្មអាច ព្យាករណ៍និងគ្រប់គ្រងលំហូរចំណាយប្រកបដោយប្រសិទ្ធភាពដល់ផ្នែកគ្រប់គ្រង។

ការគ្រប់គ្រងលើកម្មវិធីតែមួយសម្រាប់ក្រុមហ៊ុនដែលមានការិយាល័យច្រើន

Liberty Technology ផ្តល់ជូនសេវាកម្មចែកចាយកម្មវិធីនៅគ្រប់វិស័យទាំងអស់ និងសម្រួលដំណើរការគ្រប់គ្រង ដោយផ្តោតលើការគ្រប់គ្រងកម្មវិធីសម្រាប់ក្រុមហ៊ុនដែលមានការិយាល័យច្រើន។ ជំនួសឱ្យការយកចិត្តទុកដាក់លើ បច្ចេកទេសនៅការិយាល័យនីមួយៗ អ្នកជំនាញរបស់ Liberty Technology ធ្វើការផ្តោតក្នុងការគ្រប់គ្រងកញ្ចប់ កម្មវិធីពីចំណុចកណ្តាលតែមួយ។

វិធីសាស្រ្តនេះជួយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការដាក់ឱ្យប្រើប្រាស់កម្មវិធី និងការចំណាយ។ បង្កើតគំរូគ្រប់គ្រង ដែលមានប្រសិទ្ធភាពជាងមុន ដែលជួយអាជីវកម្មរក្សាភាពស៊ីសង្វាក់គ្នា និងការគ្រប់គ្រងលើ software នៅគ្រប់ ទីតាំងផ្សេងៗ។

រឿងជាចម្បងសម្រាប់ប្រព័ន្ធដែលមានផ្នែកផ្សេងៗច្រើនដូចជា ប្រព័ន្ធអចលនទ្រព្យ និងប្រព័ន្ធនៃការជួល ប្រព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធថែទាំសុខភាពជាដើម ប្រព័ន្ធទាំងនេះគឺចាំបាច់ក្នុងការដែលមានប្រព័ន្ធគ្រប់គ្រងនិងចែកចាយសេវាកម្មឬផលិតផល ដោយភាពបត់បែននឹងមានទំនុកចិត្ត។

ដំណើរការនៃកញ្ចប់កម្មវិធី

នាពេលបច្ចុប្បន្ននេះ កញ្ចប់សេវាកម្មនៅក្នុងក្រុមហ៊ុនភាគច្រើនគឺមានដំណើរការពីដើមដល់ចប់ ជាធម្មតាដំណើរការ មានភាពពាក់ព័ន្ធនឹងជំហានសំខាន់ៗចំនួនបីដើម្បីធានាបាននូវគុណភាពល្អ និងដំណើរការល្អបំផុត:

  1. ការស្វែងរកកម្មវិធីៈ ជំហាននេះគឺអំពីការរៀន និងស្វែងយល់ពីកញ្ចប់កម្មវិធី។ កញ្ចប់នេះរួមបញ្ចូលជាមូយនឹង តម្រូវការជាក់លាក់, លក្ខណៈពិសេស និងទិដ្ឋភាពនៃបច្ចេកទេស។
  2. កញ្ចប់នៃកម្មវិធីៈ ជំហានបន្ទាប់គឺដំណើរការដ៏លម្អិតនឹងសុវត្ថិភាពរបស់កញ្ចប់របស់កម្មវិធី ដំណើរការនេះត្រូវបានពាក់ព័ន្ធទៅនឹងការជ្រើសរើសកញ្ចប់ដែលសមស្រប, ការបង្កើតនូវការរចនាដ៏ទាក់ទាញនិងធានានូវនិរន្តរភាព ដំណើរការនៃកញ្ចប់កម្មវិធី។
  3. UAT (ការទទួលស្គាល់ពីអ្នកប្រើប្រាស់សាកល្បង): ជំហាននេះគឺផ្តោតលើវាយតម្លៃការទទួលយករបស់ អ្នកប្រើប្រាស់សាកល្បង។ ក្រុមហ៊ុនអាចជឿជាក់បានថាកញ្ចប់សេវាកម្មពួកយើងអាចបំពេញតាមតម្រូវការ បច្ចេកទេស, ការរំពឹងទុករបស់អ្នកប្រើប្រាស់ និងការពេញចិត្តតាមរយៈដំណើរការសាកល្បងនេះ។

លើសពីនេះទៀត ដើម្បីធានាបាននូវគុណភាពនៃកញ្ចប់សេវាកម្មពួកយើងក៏បានបន្ថែមជំហានដ៏សំខាន់មួយទៀតគឺ:

ការវាយតម្លៃពីអ្នកពិនិត្យគុណភាព QA (Quality Assurance): ជំហាននេះពាក់ព័ន្ធនឹងការធ្វើការត្រួតពិនិត្យ, ការធានាគុណភាពជាក់លាក់លើកញ្ចប់សេវាកម្មពិនិត្យដោយអ្នកជំនាញក្នុងការពិនិត្យគុណភាព។ដំណើរការនេះធានាថា

គ្រប់ទិដ្ឋភាពនៃការដំណើរការនៃសេវាកម្មត្រឹមត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជន

ដំណើរការនៃកញ្ចប់កម្មវិធីមានដូចបង្ហាញខាងក្រោម:

The application packaging process

 

តើអ្នកណាដែលសាកសមនឹងការប្រើប្រាស់កញ្ចប់សេវាកម្មនេះ?

ដោយផ្អែកលើទំហំអាជីវកម្ម នេះជាគោលបំណងរបស់កញ្ចប់សេវាកម្មរបស់យើងដែលអាចជួយលោកអ្នកក្នុងការជ្រើសរើសនូវកញ្ចប់សេវាកម្មដែលសាកសម។

សម្រាប់ម្ចាស់អាជីរកម្មនីមួយៗ វាជាការចំបាច់ក្នុងការធ្វើបច្ចុប្បន្នភាព ឬការជួសជុលបញ្ហាគ្រប់ផ្នែកអោយបានរហ័ស។

ពេលខ្លះកម្មវិធីតែងតែត្រូវការការជុសជុលដំឡើងថ្មី ជាពិសេសប្រសិនជាកម្មវិធីចាស់មានភាពរអាក់រអួល។

សម្រាប់សហគ្រាសធំៗដូចជា ប្រព័ន្ធសណ្ឋាគារ និងរមណីយដ្ឋានដែលកំពុងស្វែងរកដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតសម្រាប់ការគ្រប់គ្រងសណ្ឋាគារ រួមទាំងដំណើរការបញ្ជាទិញ ការគ្រប់គ្រងសារពើភ័ណ្ឌឬការកែលម្អ

ជារួម នឹងពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន។ ដូចគ្នានេះដែរ អាជីវកម្មសណ្ឋាគារ និងរមណីយដ្ឋានក៏ត្រូវការ

លើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាពទិន្នន័យនៅក្នុងផ្នែកបដិសណ្ឋារកិច្ចនេះផ្ទាល់ផងដែរ។

ម៉្យាងវិញទៀត រឿងដែលទាក់ទងទៅនឹងប្រព័ន្ធបច្ចេកវិទ្យានៃផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងការជួលក៏ទាមទារ ការផ្តល់អោយពីកម្មវិធីកម្រិតខ្ពស់ដើម្បីគ្រប់គ្រង និងប្រើប្រាស់សម្រាប់តាមដានព័ត៌មាននៃទ្រព្យសកម្ម, កិច្ចសន្យា នឹងផ្សេងៗទៀតជាច្រើន។ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវការកញ្ចប់សេវាកម្មដែលមានភាពរហ័សក្នុងការបញ្ចេញទៅកាន់ អ្នកប្រើប្រាស់ក្នុងក្រុមហ៊ុន។

ទាំងនេះសុទ្ធសឹងតែជារឿងសំខាន់នៅពេលដែលក្រុមហ៊ុននោះមានបុគ្គលិកនឹងច្រើនសាខា។ ជាងនេះទៅទៀត សម្រាប់ អាជីវកម្មដែលប្រើប្រាស់កម្មវិធីច្រើន, ការស្វែងរកដំណោះស្រាយស្វ័យប្រវត្តិ នោះកញ្ចប់កម្មវិធីនឹងក្លាយជារឿងសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

សរុបសេចក្តី

ជាមួយនឹងព័ត៌មានអំពីកញ្ចប់កម្មវិធីដែលយើងបានណែនាំក្នុងអត្តបទនេះគឺសម្រាប់ក្រុមហ៊ុនបច្ចុប្បន្នក្នុងការ

យល់ដឹងអោយកាន់តែច្បាស់ដើម្បីអោយកាន់តែងាយស្រួលក្នុងការជ្រើសរើសកញ្ចប់សេវាកម្មដែលសមស្របបំផុត។

ប្រភេទនៃកញ្ចប់សេវាកម្មវិធីនីមួយៗមកជាមួយលក្ខណៈពិសេស និងអត្ថប្រយោជន៍សម្រាប់អាជីវកម្មនីមួយៗផ្សេងៗគ្នា។

ទាក់ទងមក Liberty Technology ថ្ងៃនេះ តាមរយៈអ៊ីមែល ឬចូលមើលគេហទំព័រ ដើម្បីទទួលបានការណែនាំអំពី សេវាកម្មនឹងកញ្ចប់សេវាកម្មដ៏មានគុណភាពខ្ពស់របស់ពួកយើង!

]]>
https://libertytechnology.co/km/software-packaging-solutions-for-modern-businesses/feed/ 0
ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការច្នៃប្រឌិត៖ Liberty Technology និង OMICALL https://libertytechnology.co/km/%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%b6%e1%9e%8a%e1%9f%83%e1%9e%82%e1%9e%bc%e1%9e%99%e1%9e%bb%e1%9e%91%e1%9f%92%e1%9e%92%e1%9e%9f%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%9f/ https://libertytechnology.co/km/%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%b6%e1%9e%8a%e1%9f%83%e1%9e%82%e1%9e%bc%e1%9e%99%e1%9e%bb%e1%9e%91%e1%9f%92%e1%9e%92%e1%9e%9f%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%9f/#respond Mon, 04 Dec 2023 02:47:38 +0000 https://libertytechnology.co/?p=1890 នៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន Liberty Technology និង OMICALL បានចូលរួមជាមួយគ្នាសម្រាប់ពិធីចុះហត្ថលេខាលើ MOU នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម King’s View ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​កិច្ច​សហការ​ដ៏​ជោគជ័យ​ដែល​មាន​គោល​បំណង​នាំ​យក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៅកាន់​ទីផ្សារ​បច្ចេកវិជ្ជា។

លោក Tommy នាយកប្រតិបត្តិនៃ Liberty Technology និងជាប្រធានក្រុមហ៊ុន Liberty Group បានចង្អុលបង្ហាញថា “ពិធីនេះបានពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាង Liberty Technology និង OMICALL ។ ភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់នៃការថែទាំអតិថិជនរបស់ Liberty Technology” ។

លោកបានបន្ថែមថា “យើងជឿជាក់ថា Liberty Technology និង OMICALL នឹងរួមគ្នាបង្កើតតម្លៃដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនាពេលអនាគត ដោយនាំអតិថិជននូវដំណោះស្រាយដែលមានប្រយោជន៍បំផុត” ។

Liberty​ Technology: អ្នកត្រួសត្រាយផ្លូវក្នុងដំណោះស្រាយsoftware

Liberty Technology គឺជាអ្នកឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ដែលមានឯកទេសក្នុងការចែកចាយsoftware មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅប្រទេស គេហទំព័រ និងកម្មវិធីទូរស័ព្ទ និងប្រតិបត្តិការប្រព័ន្ធ។

 Liberty Technology ដែលជាអ្នកបង្កើតsoftwareដែលខិតខំប្រឹងប្រែង និងជាដៃគូអន្តរការី ផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដ៏ឥតខ្ចោះនូវបទពិសោធន៍ទូទាំងឧស្សាហកម្មផ្សេងៗគ្នា រួមមានពាណិជ្ជកម្ម សេវាកម្ម និង ហិរញ្ញវត្ថុ។ ជាមួយនឹងក្រុមអ្នកជំនាញដែលមានវិជ្ជាជីវះក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់។

បច្ចុប្បន្ននេះ Liberty Technology កំពុងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយសហគ្រាសបច្ចេកវិជ្ជាផ្សេងទៀត ដើម្បីបង្កើតការតភ្ជាប់សម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក។

OMICALL៖ លើកកំពស់ការថែទាំអតិថិជនជាមួយ Smart Virtual Switchboards

នៅផ្នែកម្ខាងទៀតនៃសម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះគឺ OMICALL ដែលជាអ្នកផ្តល់សេវាដ៏លេចធ្លោនៃsmart virtual customer care switchboards   ដែលដំណើរការនៅលើវេទិកាកុំព្យូទ័រcloud។

OMICALL សម្គាល់ខ្លួនវាជាមួយនឹងវេទិកាទំនាក់ទំនងពហុឆានែលដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដែលបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងអតិថិជនទាំងមូល។ ក្រុមហ៊ុនមានឯកទេសក្នុងការជួយអាជីវកម្មក្នុងការអភិវឌ្ឍintelligent virtual switchboards ជំរុញឱ្យមានអន្តរកម្មរវាងអតិថិជន និងបុគ្គលិកថែទាំអតិថិជន។

ការបង្កើតតម្លៃតាមរយៈការរួបរួមគ្នា

Liberty Technology និង OMICALL ចែករំលែកទស្សនៈវិស័យនៃការបង្កើតតម្លៃយូរអង្វែងសម្រាប់អតិថិជនរបស់ពួកគេ។ ការរួបរួមគ្នានៅក្នុងចក្ខុវិស័យនេះ ក្រុមហ៊ុនទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកឱកាស និងបញ្ហាប្រឈម ក្នុងទិដ្ឋភាពបច្ចេកវិទ្យាថាមវន្តដោយប្តេជ្ញាចិត្តចំពោះភាពសាមញ្ញ ការច្នៃប្រឌិត និងដំណោះស្រាយផ្តោតលើអតិថិជន ដោយសន្យាថានឹងបង្កើតអនាគតភ្លឺស្វាងសម្រាប់ក្រុមហ៊ុនទាំងពីរ។

]]>
https://libertytechnology.co/km/%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%b6%e1%9e%8a%e1%9f%83%e1%9e%82%e1%9e%bc%e1%9e%99%e1%9e%bb%e1%9e%91%e1%9f%92%e1%9e%92%e1%9e%9f%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%9f/feed/ 0
សេវាកម្មរបស់ Liberty Technology https://libertytechnology.co/km/liberty-technology-services/ https://libertytechnology.co/km/liberty-technology-services/#respond Fri, 01 Dec 2023 02:52:57 +0000 https://libertytechnology.co/?p=1881 ស្វាគមន៏មកកាន់ Liberty Technology, ដែលជាដំណោះស្រាយដ៏មានភាពច្នៃប្រឌិត។  បេសកកម្មរបស់យើងគឺព្យាយាម ស្វែងយល់ពីបំណងនឹងតម្រូវការពិតប្រាកដរបស់អតិថិជន, ពួកយើងផ្តល់ជូននូវព័ត៌មានបច្ចេកវិទ្យាដ៏ទូលំទូលាយបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការនឹងផ្តល់ការប្រឹក្សាលើផលិតផលប្រកបដោយវិជ្ជាជីវៈ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំអ្នកនូវឈុតសេវាកម្មដែល ផ្តល់ដោយ Liberty Technology ដែលរួមមានសេវាកម្មចំនួន 4 គឺការចែកចាយកម្មវិធី, មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅ ប្រទេស, គេហទំព័រនិងកម្មវិធីទូរស័ព្ទ នឹងប្រព័ន្ធនៃការប្រតិបត្តិការ។

1. ការចែកចាយកម្មវិធី

software distribution

សេវាកម្មចែកចាយរបស់ Liberty Technology គឺមានភាពលេចធ្លោដោយសារកាប្រើប្រាស់ប្រព័ន្ធអេកូក្នុងការចែកចាយ កម្មវិធីធ្វើអោយមានភាពងាយស្រួលនឹងការប្រើប្រាស់កម្មវិធីមានភាពរស់រវើក។

ពួកយើងផ្តោតសំខាន់ទៅលើសុវត្ថិភាព, អត្ថប្រយោជន៍ នឹងភាពងាយស្រួលសម្រាប់អ្នកផ្គត់ផ្គង់នឹងអ្នកប្រើប្រាស់ចុងក្រោយតាម រយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតគ្រឿងបរិក្ខា, អ្នកលក់កម្មវិធី នឹងវេទិកាចែកចាយ។ យើងធ្វើការយ៉ាងសកម្មលើ ការពង្រីកលទ្ធភាពនឹងលើកកម្ពស់ការផ្តល់ជូនរបស់យើងទៅកាន់អ្នកប្រើប្រាស់។

ផ្អែកលើគំរូនៃការជាវពីអតិថិជនបានបង្ហាញពីលក្ខណៈពិសេសកម្រិតខ្ពស់ និងការអាប់ដេតទាំងអស់គឺត្រូវបានរចនាឡើង

ជាមួយនឹងផែនការដ៏ល្អបំផុតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ចម្រុះទូទៅ។

យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំនូវសេវាកម្មចែកចាយកម្មវិធីរបស់ពួកយើងនៅក្នុងឧស្សាហកម្មផ្សេងៗ រួមមានៈ

  • ហាងលក់ទំនិញ នឹងផ្សារទំនើប
  • កន្លែងទិញនឹងជួលទ្រព្យសម្បត្តិ
  • ផ្នែកគ្រប់គ្រងនៃសាលា
  • កន្លែង​ថែទាំ​សុខភាព
  • ផ្នែកបច្ចេកវិទ្យានៃហិរញ្ញវត្ថុ
  • ក្រុមហ៊ុនអចលនទ្រព្យ

 សូមរង់ចាំតាមដានព័ត៌មានថ្មីៗ នៅពេលដែលយើងបន្តត្រួសត្រាយដឹកនាំផ្លូវនៅក្នុងផ្នែកទាំងនេះ។

2. មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅប្រទេស (ODC)

development offshore center

ក្រុមអ្នកអភិវឌ្ឍន៍ឯកទេសរបស់ Liberty Technology គឺពិតជាមានយកការចិត្ដទុកដាក់លើការស្រាវជ្រាវដ៏ទូលំទូលាយ និងការបង្កើតផលិតផលបច្ចេកវិទ្យាដែលត្រូវបានកែសម្រួលយ៉ាងជាក់លាក់ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ការផ្តោតសំខាន់របស់យើងគឺជាការធានានូវសុវត្ថិភាពនៃធនធានរយៈពេលវែងរបស់លោកអ្នក ហើយយើងធានាអោយនូវ ការការពារកម្រិតខ្ពស់បំផុត។

យើងប្តេជ្ញាចិត្តដើម្បី៖

  • ការផ្តល់សេវារហ័សនិងពិសេសជាមួយនឹងក្រុមការងារដែលខិតខំប្រឹងប្រែងផ្តោតលើការផ្តល់នូវដំណោះស្រាយរហ័ស និងពូកែ។
  • ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះលក្ខណៈបច្ចេកទេសនៃការរចនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ

ដំណើរការអភិវឌ្ឍន៍ ដោយធានាបាននូវភាពជាក់លាក់ និងល្អឥតខ្ចោះក្នុងគ្រប់ចំណុច។

  • ផ្តល់ជូននូវសេវាកម្មដែលអាចជឿទុកចិត្តបាន និងមានជាមួយនឹងកំណត់ត្រានៃការផ្តល់ដំណោះស្រាយដែលបំពេញ តាមស្តង់ដារខ្ពស់បំផុត។

អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍៖

  • កាត់បន្ថយការចំណាយលើការអភិវឌ្ឍន៍ដោយមិនប៉ះពាល់ដល់គុណភាព។
  • កិច្ចសន្យាដែលមានជម្រើសអាចបត់បែនបាន និងការទូទាត់ប្រាក់ដែលបំពេញតាមចំណូលចិត្តរបស់អ្នក។

ពឹងផ្អែកលើសេវាកម្ម ODC របស់ Liberty Technology អ្នកនឹងទទួលបានបទពិសោធន៍នៃការរួមផ្សំនៃបច្ចេកវិទ្យាទំនើប, ភាពជឿជាក់និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលជំរុញអោយគម្រោងរបស់អ្នកទទួលបានភាពជោគជ័យ។

3. គេហទំព័រនិងកម្មវិធីទូរស័ព្ទ

web and mobile applications

ជំនាញរបស់យើងដែលស្ថិតនៅក្នុងការរចនា, ការអភិវឌ្ឍន៍កម្មវិធីតាមអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទគឺមានគោលគោលបំណង បង្កើនប្រសិទ្ធភាពអាជីវកម្មរបស់លោកអ្នក។

យើងផ្តល់ជូននូវការគាំទ្រសម្រាប់ភាសាផ្សេងៗដែលផ្តល់នូវភាពបត់បែនក្នុងការសម្របខ្លួនទៅតាមតម្រូវការបច្ចេកវិទ្យាចម្រុះ។

យើងធ្វើការដំណើរការជាមួយនឹងវិធីសាស្រ្តដែលអាចបត់បែនបាន ហើយពួកយើងក៏មានសមត្ថភាពក្នុងការធ្វើការ ដោយឯករាជ្យ ឬសហការជាមួយអតិថិជនរបស់យើងផងដែរ ដើម្បីធានាបាននូវការរួមបញ្ចូលយ៉ាងរលូននៃកម្មវិធីប្រកប 

ដោយភាពច្នៃប្រឌិតដែលបំពេញ តាមតម្រូវការនៃសេវាកម្មឯកជន និងសាធារណៈ។

4. ប្រព័ន្ធនៃការប្រតិបត្តិការ

system operation

យើងបានបង្ហាញជូនដំណោះស្រាយដ៏ទូលំទូលាយដែលមិនត្រឹមតែធានានូវស្ថេរភាពនៃប្រតិបត្តិការនៃប្រព័ន្ធរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាពទៀតផង។

ជំនាញរបស់យើងគឺគ្របដណ្តប់លើការផ្ទុកទិន្នន័យលើអុីធើណេតយើងក៏មានជំនាញក្នុងវិស័យពាក់ព័ន្ធដូចជា AWS, GCP, Azure, VPS, Linux, Windows, Docker, Kubernetes នឹង Virtualization។

តាមរយៈការផ្តល់ជូននូវដំណោះស្រាយសមស្របនៅក្នុងផ្នែកទាំងនេះ យើងមានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការ ប្រតិបត្តិការនឹងភាពជឿជាក់ក្នុងការបង្កើតគ្រឹះ IT របស់អ្នក។

សេចក្តីសន្និដ្ឋាន

សេវាកម្មដែលយើងបានដាក់បង្ហាញនៅទីនេះមិនត្រឹមតែមានដំណោះស្រាយតែប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការពង្រឹង អាជីវកម្មនៅក្នុងយុគសម័យដែលកំណត់ដោយការច្នៃប្រឌិត។

នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស យើងនៅតែឈរយ៉ាងរឹងមាំក្នុងនាមជាដៃគូរដែលអាចជឿ ទុកចិត្តបាន យើងមិនត្រឹមតែជាអ្នកផ្តល់ជូននូវសេវាកម្មប៉ុណ្ណោះទេប៉ុន្តែយើងជាចក្ខុវិស័យសម្រាប់អនាគត។

]]>
https://libertytechnology.co/km/liberty-technology-services/feed/ 0