Portfolio – Liberty Technology https://libertytechnology.co Thu, 21 Mar 2024 04:18:29 +0000 km hourly 1 https://wordpress.org/?v=6.6.1 https://libertytechnology.co/wp-content/uploads/2023/12/cropped-Favicon-2-32x32.png Portfolio – Liberty Technology https://libertytechnology.co 32 32 កម្មវិធី​ Liberty Carz https://libertytechnology.co/km/portfolio/liberty-carz/ https://libertytechnology.co/km/portfolio/liberty-carz/#respond Thu, 18 Jan 2024 03:29:20 +0000 https://libertytechnology.co/?post_type=portfolio&p=13439

Portfolio

កម្មវិធី​ Liberty Carz

App សម្រាប់ការទិញលក់រថយន្តលេខមួយនៅប្រទេសកម្ពុជា

ជាកម្មវិធីទិញ លក់ និងជួល រថយន្តឈានមុខគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Liberty Carz បង្កើតឡើងសម្រាប់ការស្វែងរកការបើកបរក្នុងក្តីស្រមៃ ដោយការបើកដំណើរការវេទិកាក្នុងការទិញ លក់រថយន្តដ៏ថ្មីស្រឡាង។ តាមរយៈការផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាសម្រាប់ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះទៅកាន់អ្នកប្រើប្រាស់ រថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកស្ថិតនៅក្នុងដៃរបស់លោកអ្នក។

មើលបន្តិចវិញ ពិនិត្យបន្ថែម
0
+
នៃការទាញយកកម្មវិធី
0
+
នៃរថយន្តដែលបានដាក់លក់នៅលើកម្មវិធី
0
ពាណិជ្ជករលក់រថយន្ត
0
រថយនត្រូវបានលក់តាមរយៈកម្មវិធីកន្លងមក

សេចក្តីផ្តើម

កម្មវិធី Liberty Carz គឺជាទីផ្សារទិញ លក់ និងជួលរថយន្តឌីជីថលដែលដំណើរការដោយ Liberty Technology ។ ជាមួយនឹង Liberty Carz អតិថិជនអាចស្វែងរករថយន្តដែលមានគុណភាពខ្ពស់ ថែមទាំងផ្ដល់ជាវេទិកាមួយដែលអ្នកលក់អាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពលបានជានិច្ច។ កម្មវិធី​នេះ​បាន​ទទួលការគាំទ្រពីទីផ្សាររថយន្ត​នៅ​កម្ពុជា​ និងក្លាយជាកម្មវិធីទូរស័ព្ទដៃទិញ លក់ និងជួលរថយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

កម្មវិធី Liberty Carz

Driving Dreams

ពួកយើងប្តេជ្ញាក្នុងការអភិវឌ្ឍន៍កម្មវិធីចុងក្រោយបំផុតដើម្បីផ្លាស់ប្តូរនូវដំណើរការទិញ និងលក់រថយន្តឲ្យកាន់តែមានភាពងាយស្រួល។ ពួកយើងនឹងផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់អតិថិជនដោយពួកយើងជឿជាក់ថាគ្រប់គ្នាសាកសមក្នុងការទទួលបានព័ត៍មានដែលមានគុណភាព។

ទាញយកកម្មវិធីឥឡូវនេះ

]]>
https://libertytechnology.co/km/portfolio/liberty-carz/feed/ 0
Influence Booking https://libertytechnology.co/km/portfolio/influence-booking/ https://libertytechnology.co/km/portfolio/influence-booking/#respond Thu, 18 Jan 2024 03:27:52 +0000 https://libertytechnology.co/?post_type=portfolio&p=13467

Portfolio

Influence Booking Platform

លើសពីការរំពឹងទុក

ក្រុមហ៊ុន Influence Media បានផ្ដោតសំខាន់លើការផ្ដល់ជូននូវផលិតផលដ៏មានប្រសិទ្ធភាពតាមរយៈគេហទំព័រសម្រាប់ការកក់ Influencer និងការគ្រប់គ្រងយុទ្ធនាការនីមួយៗ។
ដោយការប្រើប្រាស់ផលិតផលលក្ខណៈ Outsourcing ក្រុមហ៊ុន Influencer នឹងដោះស្រាយនូវតម្រូវការរបស់អតិថិជន និងធ្វើការវិភាគទៅលើមុខងារ Software របស់ក្រុមការងារ Liberty ។
ក្រុមការងារពួកយើងបានចូលរួមនៅក្នុងការបង្កើតនូវគេហទំព័រដ៏មានប្រសិទ្ធភាព និងមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ Influence Booking។ មជ្ឈមណ្ឌលឌីជីថលនេះបានជួយអោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និង Influencer ទាំងឡាយតភ្ជាប់ សហការ និងសម្រួលសកម្មភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
មើលបន្តិចវិញ ពិនិត្យបន្ថែម
0
+
Influencers
0
+
វីដេអូ
0
+
ការវាយតម្លៃដែលបានទទួល

អំពី Influence Media

Influence គឺជាភ្នាក់ងារផ្សព្វផ្សាយដែលមានឯកទេសក្នុងការផ្ដល់នូវសេវាកម្មទីផ្សារពិសេសគ្រប់ប្រភេទជូនទៅដល់អតិថិជន។

ពួកគេផ្តល់ជូននូវយុទ្ធសាស្រ្តទីផ្សារដ៏ទំនើប និងការរចនាប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញកំណើនអាជីវកម្មរបស់អតិថិជនក្នុងការបន្តឈានទៅមុខក្នុងពិភពឌីជីថល។
Influence Booking Platform

លើសពីការរំពឹងទុក

Influence Booking គឺជាកន្លែងដែលផ្ដល់ជូននូវកិច្ចសហប្រតិបត្តិការរវាង អ្នកផ្សព្វផ្សាយ និង Influencer និងការផ្ដល់សេវាកម្មរៀបចំតម្រូវទៅតាមថវិកា យុទ្ធសាស្ត្រ គោលបំណង និងអត្តសញ្ញាណម៉ាកយីហោរបស់អតិថិជន។
]]>
https://libertytechnology.co/km/portfolio/influence-booking/feed/ 0
កម្មវិធី Liberty Currency Exchange https://libertytechnology.co/km/portfolio/liberty-currency-exchange/ https://libertytechnology.co/km/portfolio/liberty-currency-exchange/#respond Thu, 18 Jan 2024 03:25:33 +0000 https://libertytechnology.co/?post_type=portfolio&p=13448

Portfolio

កម្មវិធី Liberty Currency Exchange និង Transfer

Liberty Technology សូមណែនាំដោយមោទនភាពនូវកម្មវិធីទូទាត់ និងប្ដូរប្រាក់ Liberty Exchange & Transfer App ដែលជាដំណោះស្រាយឈានមុខគេត្រូវបានរចនាឡើងដើម្បីធ្វើអោយការផ្ទេរប្រាក់ និងការផ្លាស់ប្តូរប្រាក់កាន់តែមានភាពងាយស្រួលជាងមុននៅក្នុងប្រទេសកម្ពុជា។

ពួកយើងផ្តោតសំខាន់ទៅលើភាពងាយស្រួលនៃការប្រើប្រាស់ សុវត្ថិភាព និងមិនត្រូវបានគិតថ្លៃ។ ពួកយើងមានបំណងលើកតម្កើនប្រសិទ្ធភាពរបស់អ្នកប្រើប្រាស់ទាំងអស់ក្នុងការផ្ទេរប្រាក់ និងប្តូរប្រាក់ជាមួយនឹងររូបិយប័ណ្ណផ្សេងៗបានយ៉ាងងាយស្រួល ជាពិសេសសម្រាប់បំពេញតម្រូវជនបរទេសនៅក្នុងប្រទេសកម្ពុជា។ រាល់ការទូទាត់ និងស្ថានភាពរបស់អ្នកប្រើប្រាស់ត្រូវបានបង្ហាញ គ្រប់គ្រង និងពិនិត្យយ៉ាងម៉ត់ចត់នៅក្នុងកម្មវិធី Liberty Exchange និង Transfer។

មើលបន្តិចវិញ ពិនិត្យបន្ថែម
0
+
ប្រទេស
0
+
កន្លែងបង់ប្រាក់

អំពី Liberty Exchange

Liberty Exchange គឺជា FinTech ឈានមុខគេក្នុងប្រទេសកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ 2021 Liberty Exchange បានផ្តល់សេវាកម្មចម្រុះដល់អតិថិជន និងអាជីវកម្មសាជីវកម្ម រួមទាំងការផ្ទេរប្រាក់ឆ្លាតវៃ ការប្តូរប្រាក់បរទេស និងដំណោះស្រាយក្នុងការទូទាត់។

Liberty Exchange

កម្មវិធី Liberty Exchange និង Transfer

កម្មវិធី​Liberty Exchange និង Transfer គឺជាដំណោះស្រាយដែលមានភាពច្នៃប្រឌិតដែលជួយសម្របសម្រួលរាល់ការបត់បែនក្នុងការផ្ទេរប្រាក់ក្នុងចំណោមទាំង ៥ ប្រទេសដូចជា៖ ប្រទេសចិន ឥណ្ឌា កម្ពុជា វៀតណាម និងសហរដ្ឋអាមេរិក។

កម្មវិធីនេះផ្តល់ជូននូវអត្រាប្តូរប្រាក់ខ្ពស់សម្រាប់រូបិយប័ណ្ណ ដើម្បីសម្រេចបាននូវការទូទាត់រហ័ស និងត្រឹមត្រូវ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញត្រឹមតែមួយនាទី។ អ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការតាមដានការទូទាត់ប្រាក់បានគ្រប់ពេលវេលា ជាមួយនឹងកន្លែងបង់ប្រាក់ជាច្រើន និងបានសហការជាមួយធនាគារដែលអាចជឿទុកចិត្តបាន។

ជឿជាក់ជាមួយ Liberty សម្រាប់សុវត្ថិភាព ភាពងាយស្រួល និងបទពិសោធន៍ក្នុងការប្តូរប្រាក់ដែលនាំមកជូនលោកអ្នកដោយការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង។

ទាញយកកម្មវិធី

]]>
https://libertytechnology.co/km/portfolio/liberty-currency-exchange/feed/ 0
AI Biometric https://libertytechnology.co/km/portfolio/ai-biometric/ https://libertytechnology.co/km/portfolio/ai-biometric/#respond Thu, 18 Jan 2024 09:31:02 +0000 https://libertytechnology.co/?post_type=portfolio&p=13646

Portfolio

AI Biometric

ការនាំយកនូវបរិបទសុវត្ថិភាពថ្មីជាមួយនឹងផលិតផល AI Biometric ដ៏ទំនើបរបស់ពួកយើង។

AI Biometric បានជួលសម្រួលនូវការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅក្នុងធនាគារ និងការធានារ៉ាប់រងតាមរយៈមុខងារសម្គាល់មុខ ស្នាមម្រាមដៃ និងបច្ចេកវិទ្យា OCR (eKYC)។ វាក៏ធានានូវមុខងារទូរ Locker ឆ្លាតវៃ និងការគ្រប់គ្រងការចូលប្រើប្រាស់ក្នុងអាកាសយានដ្ឋានជាមួយនឹងមុខងារសម្គាល់មុខ និងស្នាមម្រាមដៃនេះផងដែរ។ បច្ចេកវិទ្យានេះរក្សាបាននូវសុវត្ថិភាពខ្ពស់ និងបទពិសោធន៍ងាយស្រួលក្នុងការប្រើប្រាស់ ដែលមានសារៈសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពនៅទូទាំងឧស្សាហកម្មផ្សេងៗ

មើលបន្តិចវិញ ផងដែរ។

សេចក្តីណែនាំ

ផលិតផល AI Biometric ដែលត្រូវបានជំរុញដោយ Computer Vision បាននាំយកនូវបច្ចេកវិទ្យា Biometric ថ្មី ដោយរួមបញ្ចូលនូវមុខងារសម្គាល់ផ្ទៃមុខ ស្នាមម្រាមដៃ ស្នាមបាតដៃ និង OCR ។ ការសម្របខ្លួនរបស់វាបានលាតសន្ធឹងលើវិស័យនានាដូចជា វិស័យសុខភាព ធនាគារ និងការអប់រំ ព្រមទាំងវិស័យផ្សេងៗទៀតផងដែរ។

AI Biometric

តើកម្មវិធីចម្បងរបស់ AI Biometric មានអ្វីខ្លះ?

eKYC (មុខងារសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល) ប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ស្នាមម្រាមដៃ និង OCR ដើម្បីបង្កើនល្បឿននៃការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅក្នុងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។

មុខងារ Smart Locker បានធានានូវការផ្ទុកសម្ភារយ៉ាងសុវត្ថិភាពនៅកន្លែងសាធារណៈ និងតំបន់លំនៅដ្ឋាន តាមរយៈបច្ចេកវិទ្យាសម្គាល់មុខ និងស្នាមម្រាមដៃ។

ប្រព័ន្ធគ្រប់គ្រងការចូលដំណើរការ បានពង្រឹងសន្តិសុខនៅក្នុងអាកាសយានដ្ឋាន និងតំបន់មានមនុស្សច្រើន ដោយប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ និងស្នាមម្រាមដៃសម្រាប់ការផ្ទៀងផ្ទាត់រហ័ស និងមានសុវត្ថិភាពបំផុត។

AI Biometric នៅតែជាចំណុចសំខាន់ក្នុងការរក្សាស្តង់ដារសុវត្ថិភាពខ្ពស់ រួមទាំងការផ្ដល់បទពិសោធន៍ងាយស្រួលប្រើប្រាស់ និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យដ៏រឹងមាំនៅទូទាំងឧស្សាហកម្មចម្រុះ។
]]>
https://libertytechnology.co/km/portfolio/ai-biometric/feed/ 0
ឈ្មោះកាតឆ្លាតវៃ https://libertytechnology.co/km/portfolio/smart-name-card/ https://libertytechnology.co/km/portfolio/smart-name-card/#respond Thu, 18 Jan 2024 08:44:06 +0000 https://libertytechnology.co/?post_type=portfolio&p=13584

Portfolio

នាមប័ណ្ណឆ្លាតវៃ

ទាក់ទាញនូវចំណាប់អារម្មណ៍ដ៏យូរអង្វែង រួមទាំងបង្កើនការយល់ដឹងអំពីម៉ាកយីហោ និងបង្កើនអតិថិជន

ចាប់ផ្ដើមណែនាំពី​ខ្លួន​អ្នក​​ជាមួយ​នឹង Smart Name Card​ របស់ពួកយើងនៅថ្ងៃនេះ! នេះគឺជានាមប័ណ្ណជំនាន់ថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដែលធានាបាននូវការណែនាំព័ត៌មានផ្ទាល់ខ្លួនដ៏ល្អបំផុត។ ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នកនៅថ្ងៃនេះ!

មើលបន្តិចវិញ ពិនិត្យបន្ថែម

សេចក្តីណែនាំ

Smart Name Card គឺជានាមប័ណ្ណដែលមានគុណភាពខ្ពស់បំផុត ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងយូរអង្វែង។ ផលិតផលនេះត្រូវបានផលិតចេញពីបច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់ ហើយត្រូវបានបង្ហាញដោយរូបភាព និងខ្លឹមសារច្បាស់លាស់។ Smart Name Card មានគ្រប់ទំហំ និងរចនាបថជាច្រើន ដើម្បីបំពេញតម្រូវការអាជីវកម្មណាមួយរបស់អតិថិជន។

នាមប័ណ្ណឆ្លាតវៃ

តើលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ទាក់ទាញនូវចំណាប់អារម្មណ៍ដ៏យូរអង្វែង៖ នាមប័ណ្ណអាជីវកម្មឆ្លាតវៃរបស់ពួកយើងនឹងធ្វើអោយលោកអ្នកលេចធ្លោ ដែលអាចទាក់ទាញនូវចំណាប់អារម្មណ៍ដ៏យូរអង្វែងរបស់អតិថិជនសក្តានុពលទាំងឡាយ។ ផលិតដោយបច្ចេកវិទ្យាមានគុណភាពខ្ពស់ ផលិតផលនឹងធ្វើអោយលោកអ្នកលេចធ្លោជាងដៃគូប្រកួតប្រជែងរបស់លោកអ្នក។

បង្កើនការយល់ដឹងអំពីម៉ាកយីហោ៖ ដោយការប្រើប្រាស់នាមប័ណ្ណអាជីវកម្មឆ្លាតវៃ លោកអ្នកនឹងបង្កើនភាពមើលឃើញទៅលើម៉ាកយីហោរបស់អ្នក។ បង្កើនអាជីវកម្ម និងសេវាកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាពជាមួយនាមប័ណ្ណអាជីវកម្មឆ្លាតវៃ។

បង្កើនអតិថិជន៖ នាមប័ណ្ណអាជីវកម្មឆ្លាតវៃបានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ដោយលើកទឹកចិត្តអោយពួកគេទាក់ទងមកកាន់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។ បង្កើនការតភ្ជាប់ជាមួយអតិថិជនយ៉ាងងាយស្រួលបំផុត!
]]>
https://libertytechnology.co/km/portfolio/smart-name-card/feed/ 0
DOTB https://libertytechnology.co/km/portfolio/dotb/ https://libertytechnology.co/km/portfolio/dotb/#respond Thu, 18 Jan 2024 08:08:34 +0000 https://libertytechnology.co/?post_type=portfolio&p=13551

Portfolio

សេចក្តីផ្តើម

DOTB – do the best for education


 DOTB គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំរបស់ប្រទេសវៀតណាម ដោយផ្តោតលើដំណោះស្រាយ Software ALL IN ONE សម្រាប់ការគ្រប់គ្រងប្រព័ន្ធអប់រំ។ តាមរយៈបណ្តាញចែកចាយរបស់ Liberty Technology កម្មវិធីបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ DOTB នឹងត្រៀមនាំយកបរិបទងាយស្រួលមួយសម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និងអ្នកគ្រប់គ្រងទាំងឡាយក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ពួកយើងគឺដើម្បីសម្រួលនូវដំណើរការ សន្សំសំចៃពេលវេលា បង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការសិក្សា ហើយចុងក្រោយនោះគឺដើម្បីជំរុញឱ្យមានបរិយាកាសសិក្សាទំនើប និងងាយស្រួលបំផុត ។

DOTB

តើ DOTB EMS អាចជួយអ្វីបានខ្លះ?

កម្មវិធីគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ DOTB EMS គឺជាដំណោះស្រាយដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងការគ្រប់គ្រងថ្នាក់រៀន ការគ្រប់គ្រងព័ត៌មាន និងការគ្រប់គ្រងអ្នកអប់រំ និងសិស្សានុសិស្ស។

 គ្រប់គ្រងព័ត៌មានសិស្ស និងវគ្គសិក្សា
ផ្ដល់ដំណោះស្រាយក្នុងការចុះឈ្មោះចូលរៀនរបស់សិស្សដោយស្វ័យប្រវត្តិ ​និងរៀបចំថ្នាក់រៀនដោយផ្អែកលើគុណភាព ដើម្បីជួយអ្នកគ្រប់គ្រងសន្សំពេលវេលា និងបង្កើនអត្រាចុះឈ្មោះចូលរៀន។

 ដំណើរការចុះឈ្មោះ និងរៀបចំសិស្សដោយស្វ័យប្រវត្តិ
ផ្ដល់ដំណោះស្រាយក្នុងការចុះឈ្មោះចូលរៀនរបស់សិស្សដោយស្វ័យប្រវត្តិ ​និងរៀបចំថ្នាក់រៀនដោយផ្អែកលើគុណភាព ដើម្បីជួយអ្នកគ្រប់គ្រងសន្សំពេលវេលា និងបង្កើនអត្រាចុះឈ្មោះចូលរៀន។

 គ្រប់គ្រងផែនការបង្រៀន
DotB EMS អាចជួយអ្នកគ្រប់គ្រងរៀបចំផែនការបង្រៀន រក្សាទុកព័ត៌មានបង្រៀន និងតាមដានប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូនីមួយៗយ៉ាងងាយស្រួល។

 គ្រប់គ្រងកិច្ចការអប់រំ និងផ្តល់សិទ្ធិនូវចូលប្រើប្រាស់ប្រព័ន្ធតាមនាយកដ្ឋាន
DotB EMS ដែលមានមុខងារគ្រប់គ្រងការអប់រំ ដើម្បីជួយមជ្ឈមណ្ឌលតាមដានឯកសារបង្រៀនប្រកបដោយប្រសិទ្ធភាព។ អ្នកគ្រប់គ្រងអាចកំណត់ការចូលប្រើប្រាស់ និងធានាសុវត្ថិភាពទិន្នន័យព័ត៌មានបានយ៉ាងងាយស្រួល។
កម្មវិធីរបស់ DOTB បានបង្កើនប្រសិទ្ធភាពនូវដំណើរការគ្រប់គ្រងសម្រាប់អតិថិជនរាប់រយនាក់៖
  មជ្ឈមណ្ឌលភាសាបរទេស៖ ដំណោះស្រាយដ៏ទូលំទូលាយសម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាបរទេស
  សាលាអន្តរជាតិ៖ ការចុះឈ្មោះចូលរៀនដោយស្វ័យប្រវត្តិ៖ ផ្ដោតទៅលើការទាក់ទាញ ការសិក្សាបែបសកម្ម និងការផ្ដល់ជំនួយដល់សិស្ស
  ការប្រឹក្សាយោបល់សម្រាប់ការសិក្សានៅបរទេស៖ ជាដំណោះស្រាយ ដើម្បីធ្វើឱ្យដំណើរការចុះឈ្មោះចូលរៀនមានភាពស្វ័យប្រវត្តិ និងគ្រប់គ្រងដំណើរការសិក្សានៅបរទេស
  សាលាមត្តេយ្យ៖ ការចុះឈ្មោះ ការប្រមូលថ្លៃសេវាដោយស្វ័យប្រវត្តិ និងការថែទាំអតិថិជនសម្រាប់សាលាមត្តេយ្យ
  មជ្ឈមណ្ឌលបង្រៀន៖ ផ្ដល់នូវគំរូដំណើរការបង្រៀន ដោះស្រាយបញ្ហានៃការរៀបចំកាលវិភាគថ្នាក់ និងការប្រមូលថ្លៃសេវា
]]>
https://libertytechnology.co/km/portfolio/dotb/feed/ 0
PayOS https://libertytechnology.co/km/portfolio/payos/ https://libertytechnology.co/km/portfolio/payos/#respond Thu, 18 Jan 2024 07:28:38 +0000 https://libertytechnology.co/?post_type=portfolio&p=13502

Portfolio

សេចក្តីផ្តើម

Casso – បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សាជីវកម្ម – ដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុ 4.0 ដែលមានគោលដៅជួយអាជីវកម្មទទួលបានទិន្នន័យហិរញ្ញវត្ថុ និងធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិទាក់ទងនឹងលំហូរសាច់ប្រាក់៖

PayOS

តើ PayOS អាចជួយអ្វីបានខ្លះ?

នៅប្រទេសកម្ពុជា Liberty Technology គឺជាអ្នកចែកចាយផ្ដាច់មុខនៃផលិតផល PayOS ផលិតផលលេខមួយរបស់ក្រុមហ៊ុន CASSO ។ នេះគឺជាច្រកទូទាត់ប្រាក់ជំនាន់ក្រោយបង្អស់ ដែលអាចធ្វើអោយគណនីអាជីវកម្មរបស់អ្នកប្រែក្លាយទៅជាច្រកទូទាត់ប្រាក់ដែលអាចចុះឈ្មោះបាន ដោយចំណាយត្រឹមតែ 5 នាទីប៉ុណ្ណោះ។

វិធីសាស្រ្តទូទាត់ប្រាក់ជាធម្មតាបានជួបនូវគុណវិបត្តិបីដូចជា៖ ចំណាយពេលវេលារង់ចាំកាបញ្ជាក់យូរ ងាយស្រួលក្នុងការធ្វើប្រតិបត្តិការខុស និងតម្លៃសេវាខ្ពស់។ ដោយផ្អែកលើការយល់ដឹងអំពី “ក្ដីលំបាក” ទាំងនេះ និងដើម្បីជួយសម្រេចតម្រូវការជាក់ស្តែងរបស់អតិថិជន CASSO បានស្រាវជ្រាវ និងចាប់ផ្តើមផ្ដល់នូវដំណោះស្រាយទូទាត់ប្រាក់ PayOS ដោយភ្ជាប់អាជីវកម្មជាមួយដំណើរការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ ដើម្បីជួយកាត់បន្ថយការចំណាយ អត្រាលុបចោលការបញ្ជាទិញ កាត់បន្ថយកំហុស និងកាត់បន្ថយចំណាយរបស់ប្រតិបត្តិការអាជីវកម្ម។

PayOS បានអនុវត្តនូវបច្ចេកវិទ្យាទំនើបចំនួន 3 ជាចម្បង៖
  បច្ចេកវិទ្យា VietQR Pro
ផ្តល់នូវកូដ QR ដែលមានទាំងព័ត៌មានម្ចាស់គណនី និងព័ត៌មានដែលត្រូវបង់ប្រាក់ ធ្វើឱ្យការទូទាត់ប្រាក់ និងការបញ្ជាក់មានលក្ខណៈសាមញ្ញ ងាយស្រួល និងស្វ័យប្រវត្តិ។

  បច្ចេកវិទ្យាគណនីនិម្មិត
ជួយឱ្យប្រតិបត្តិការទៅកាន់គណនីអាជីវកម្មមានភាពឆាប់រហ័សដោយមិនត្រូវបានរារាំងពីសេវាផ្សេងៗ ធ្វើឱ្យការគ្រប់គ្រងប្រតិបត្តិការមានភាពងាយស្រួល។

  បច្ចេកវិទ្យា Open Banking 
អនុញ្ញាតឱ្យអ្នកប្រើប្រាស់មុខងារភាគីទីបីចូលប្រើទិន្នន័យហិរញ្ញវត្ថុរបស់ធនាគារ តំណភ្ជាប់ការទូទាត់ផ្សេងៗ តាមរយៈ Open API ដែលអាចវិភាគ និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលពាក់ព័ន្ធ បង្កើតនូវប្រព័ន្ធរួមដែលនាំមកនូវការពេញចិត្ត និងបង្កើនបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង។
]]>
https://libertytechnology.co/km/portfolio/payos/feed/ 0
PiHome https://libertytechnology.co/km/portfolio/pihome/ https://libertytechnology.co/km/portfolio/pihome/#respond Thu, 18 Jan 2024 07:15:22 +0000 https://libertytechnology.co/?post_type=portfolio&p=13480

Portfolio

សេចក្តីផ្តើម

PiHome – Home in your hand

Pi Platform (PiHome) វេទិកាតែមួយសម្រាប់ឧស្សាហកម្មអចលនទ្រព្យ – គឺជាវេទិកាគ្រប់គ្រងប្រតិបត្តិការអចលនទ្រព្យឈានមុខគេ ដោយផ្អែកលើបច្ចេកវិទ្យាពពក (Cloud Base) ដែលផ្តល់ Software ជាសេវាកម្ម (SaaS)។ PiHome ផ្តល់នូវដំណោះស្រាយជាច្រើននៅលើវេទិកាតែមួយដូចជា BMS (ប្រព័ន្ធគ្រប់គ្រងអគារ), AMS (ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទ្រព្យ), PMS (ប្រព័ន្ធគ្រប់គ្រងចំណត), … និងដំណោះស្រាយរួមបញ្ចូលគ្នាដូចជាដំណោះស្រាយសម្រាប់ការគ្រប់គ្រងការចូលប្រើ Touchless, ដំណោះស្រាយការរួមបញ្ចូល IoT , …

PiHome

Home in your hand

Liberty Technology បានចែកចាយវេទិកា PiHome ទៅកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីជួយបំពេញតម្រូវការអាជីវកម្មទាំងអស់ក្នុងការគ្រប់គ្រងអាផាតមិន រួមទាំងការគ្រប់គ្រងចំនួន ៣ – ប្រតិបត្តិការ – ម៉ូឌុលចំណូល និងចំណាយ ដែលរួមបញ្ចូលនៅក្នុងវេទិកាតែមួយ។ -ប្រព័ន្ធគ្រប់គ្រងរង ផ្តល់នូវមុខងារគ្រប់គ្រងពេញលេញទៅលើផ្នែកអ្នកគ្រប់គ្រង គណនេយ្យ និងកម្រិតគ្រប់គ្រងការកេងប្រវ័ញ្ចទិន្នន័យ ដែលត្រូវបានធ្វើវិមជ្ឈការទៅតាមមុខងារនីមួយៗ។

– ប្រព័ន្ធប្រតិបត្តិការរង
ផ្ដោតលើការគ្រប់គ្រងបុគ្គលិក សម្ភារៈ សេវាកម្ម និងឧបករណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា និងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាផាតមិនសម្រាប់ក្រុមប្រឹក្សាគ្រប់គ្រង។

– ប្រព័ន្ធហិរញ្ញវត្ថុរង
ប្រព័ន្ធនេះជួយក្រុមប្រឹក្សាគ្រប់គ្រងក្នុងការត្រួតពិនិត្យ បង្កើតស្ថិតិ និងគ្រប់គ្រងហិរញ្ញវត្ថុ-ចំណូល និងចំណាយបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ប្រព័ន្ធនេះផ្ដល់ការរាយការណ៍ប្រកបដោយវិជ្ជាជីវៈ។

PiHome បានរួមបញ្ចូលដំណើរការទាំងអស់ បទប្បញ្ញត្តិ ច្បាប់ ទម្រង់នៃការគ្រប់គ្រង និងប្រតិបត្តិការសម្រាប់ក្រុមហ៊ុនលើវេទិកាកម្មវិធីតែមួយ។ កម្មវិធីទូរស័ព្ទនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android សម្រាប់ទាំងអ្នកស្នាក់នៅផ្ទាល់ និងអ្នកគ្រប់គ្រងផងដែរ។ អ្នកគ្រប់គ្រងអាចបង្កើតលក្ខខណ្ឌ និងបញ្ជូនព័ត៌មានទៅដល់អ្នកស្នាក់នៅក្នុងវិធីឆាប់រហ័ស និងប្រកបដោយវិជ្ជាជីវៈបំផុត។
]]>
https://libertytechnology.co/km/portfolio/pihome/feed/ 0